Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ក្រោយធ្វើសកម្មភាពបន្ទាប់ពី ដុតផ្ទះម្តាយចិញ្ចឹម បណ្តាលឲ្យឆេះ រងការខូចខាតយ៉ាងដំណំ

spot_img

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជូនខ្លួនរបស់គេ  ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីធ្វើឲ្យ ខូចខាតដោយចេតនា ដោយធ្វើសកម្មភាព បន្ទាប់ពីដុតផ្ទះ ជនរងគ្រោះត្រូវជាម្តាយចិញ្ចឹម បណ្តាលឲ្យឆេះរងការខូចខាតយ៉ាងដំណំព្រោះតែ មានជម្លោះក្នុងគ្រួសារ ប្រព្រឹត្តកាលពីថ្ងៃ ទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នៅភូមិសំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យខាងលើមាន៖១-ឈ្មោះ ជ័យ ចិន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ( ត្រូវជាកូនចិញ្ចឹម) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជ័យ ធូ ភេទ ស្រី អាយុ ៦៣ ឆ្នាំ ( ត្រូវជាម្តាយចិញ្ចឹមជនសង្ស័យ ) ។ អ្នកទាំងពីរនាក់ មានទីលំនៅភូមិ សំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

ចំពោះសម្ភារខូចខាតរួមមានទូឈើចំនួន ២ . គ្រែឈើ ១ . ពូក ១. ប្រាក់ ចំនួន ២០០ ដុល្លារអាមេរិក . លុយខ្មែរចំនួន ២២០០០០ រៀល . ប្លង់ដី ចំនួន ២ សន្លឹក . សៀវភៅគ្រួសារ ១ ក្បាល . សៀវភៅស្នាក់នៅ ១ ក្បាល . អត្តសញ្ញាណប័ណ្ណ ចំនួន ៣ សន្លឹក និងសម្ភារៈប្រើប្រាស់មួយចំនួន ទៀត ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទី ចាប់ខ្លួនកាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅភូមិសំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយ៕រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×