កូឡុំប៊ីបានធ្វើការកំទេចផ្នែកសេសសល់ នៃស្ពានកាប្តិ៍អាកាសមួយឆ្លងកាត់ជ្រលងភ្នំ ដែលបានបាក់ស្រុតកាលពីដើមឆ្នាំមុននេះ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ជាមួយគ្រឿងបំផ្ទុះ ២០០ គីឡូក្រាម ។
រំសេវប្រមាណ ២០០ គីឡូក្រាម, ខ្សែធ្វើឲ្យផ្ទុះប្រវែង ៣,០០០ ម៉ែត្រ, កឹបគ្រាប់ ៣០ ត្រូវបានប្រើនៅក្នុងការបំផ្ទុះនេះ ។ ហើយអ្នកជំនាញចំនួន ១១ នាក់ ដែលបានចូលរួមក្នុងការងារកម្ទេចស្ពានអាកាសនេះ ។
សូមបញ្ជាក់ថា ស្ពានបាក់ស្រុត Chirajara នេះ ត្រូវបានកសាងឡើងនៅលើផ្លូវតភ្ជាប់ពីតំបន់ជ្រលងភ្នំនេះទីក្រុង Bogota ទៅកាន់ទីក្រុង Villavicencio ៕ ឧត្តម