Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារ​បារាំង រក​បញ្ហា​គន្លឹះ​វិស័យ​កសិកម្ម​កំពុង​ប្រឈម ខណៈពេល​កសិករ​បោះបង់​របរ​កសិកម្ម​

spot_img

ដោយ​មើលឃើញ​ថា​កសិករ​កម្ពុ​ជា ដែល​ប្រកប​របរ​កសិកម្ម បាន​ថយចុះ​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ បាន​បញ្ជាក់​ប្រាប់​ក្រសួង​កសិកម្ម ឲ្យ​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ ដែល​ជា​បញ្ហា​គន្លឹះ ដែល​វិស័យ​កសិកម្ម​កំពុង​ប្រឈម និង​អាច​ប្រឈម​នាពេលខាងមុខ ខណៈ​ដែល​កំពុង​រៀបចំ​គម្រោង​អភិវឌ្ឍ​កសិកម្ម​ថ្មី ដែល​ផ្តោត​លើ​ការវិនិយោគ ប្រព័ន្ធធារាសាស្ត្រ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​អាហារ បង្កើន​តម្លៃបន្ថែម ទៅលើ​ផលិតផល​កសិកម្ម ការគាំទ្រ​សហគមន៍​។​

​លោក Vatche PAPAZIAN បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេង សាខុន ថា គោលបំណង​នៃ ជំនួប​នេះ​គឺ ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម ជំហាន​ថ្មី និង​ស្នើសុំ​ការណែនាំ​ពី​ក្រសួង​ដើម្បី ជំរុញ​ឲ្យ​ការ អនុវត្ត​គម្រោង​នេះ​មាន​ប្រសិទ្ធិភាព និង​និរន្ត​ភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ អ្នកស្រី Alexia HOFMANN អ្នកស្រី Alexia HOFMANN នាយក​គម្រោង ផ្នែក​កសិកម្ម អភិវឌ្ឍ​ជនបទ និង​ជីវចម្រុះ របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​នៅ​ទីក្រុង​ប៉ារីស បានបញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ កំពុង​រៀបចំ​គម្រោង​អភិវឌ្ឍ​កសិកម្ម​ថ្មី ដែល​ផ្តោត​លើ​ការវិនិយោគ​ប្រព័ន្ធធារាសាស្ត្រ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​អាហារ បង្កើន​តម្លៃបន្ថែម​ទៅលើ​ផលិតផល​កសិកម្ម ការគាំទ្រ​សហគមន៍ និង​ចងក្រង​ជា​សហភាព​សហគមន៍ ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ដែល​មាន​ភាព​វៃឆ្លាត​ទៅនឹង​ស្ថានភាព​អាកាសធាតុ​។ ហើយ AFD ក៏​សង្ឃឹម​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រសួង​កសិកម្ម នឹង​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ ដែល​ជា​បញ្ហា​គន្លឹះ​ដែល​វិស័យ​កសិកម្ម​កំពុង​ប្រឈម និង​អាច​ប្រឈម​នាពេលខាងមុខ ដើម្បី​ធានា​ឲ្យ​ការវិនិយោគនៃ​គម្រោង​ទទួលបាន​នូវ​លទ្ធផល​វិជ្ជមាន​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ន៏ ដែល​បាន និង​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​នៅ​កម្ពុជា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង​និង​ទន់​។​

​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក Vatche PAPAZIAN និង​អ្នកស្រី Alexia HOFMANN នាយក​គម្រោង ផ្នែក​កសិកម្ម អភិវឌ្ឍ​ជនបទ និង​ជីវចម្រុះ របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​នៅ​ទីក្រុង​ប៉ារីស​។ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសា​ស​បន្តថា ចំនួន​កសិករ​ដែល​ប្រកប​របរ​កសិកម្ម បាន​ថយចុះ​ជា​លំដាប់​ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​កសិកម្ម​បាន​ថយ​មក​ត្រឹម​ជាង ៤២​ភាគរយ និង​នៅក្នុង​ឆ្នាំ​២០៣០ ខាង​មុខ​នឹង​ថយ​មក​ត្រឹម ២៩​ភាគរយ​តែ​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន និង​កំពុង​ជំរុញ​ឲ្យមាន​ការពង្រី​ក ការប្រើប្រាស់​គ្រឿន​យន្ត​កសិកម្ម និង​ប្រព័ន្ធ​ធារាសាស្ត្រ បែប​ទំនើប ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​ពលកម្ម និង​ផ្តល់​ភាពងាយស្រួល ដល់​កសិករ​ក្នុង​ការបង្កបង្កើន​ផល​។ ក្រសួង​ក៏​មាន​គោលនយោបាយ ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្អែក​ទៅតាម​តម្រូវការ​ទីផ្សារ និង​ការអនុវត្ត​កិច្ចសន្យា​កសិកម្ម ដើម្បី​ធានា​ដល់​និរន្ត​ភាព​នៃ​ការដាំដុះ និង​បង្កើន​កម្រិតជីវភាព​ប្រជាកសិករ​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​បាន​យកចិត្តទុកដាក់ លើ​ការផ្សព្វផ្សាយ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម តាមរយៈ​ការ​ការយល់ដឹង ពី​លក្ខណៈ​សេដ្ឋកិច្ច នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ដែល​មាន ឲ្យស្រប​ទៅតាម​ស្ថានភាព​ធនធាន ដែលមាន ដើម្បី​ធានា​ឲ្យមាន​តុល្យភាព រវាង​កំណើនសេដ្ឋកិច្ច និង​ចំណូល​កសិករ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×