តាម Reuters នេះជាគ្រោះថ្នាក់ពលកម្មធ្ងន់ធ្ងរបំផុត ទាក់ទិនដល់ Hengda Technology ដែលជាក្រុមហ៊ុនគីមីធំបំផុតពិភពលោក ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅអាធ្រាតថ្ងៃទី ១២ ខែកក្កដា ក្នុងរោងចក្រមួយ ចំណុះក្រុមហ៊ុន Hengda Technology ស្ថិតនៅទីប្រជុំជន Nghitan ភាគខាងកើតក្រុង Chengdu ខេត្ត Sichuan ។
បើតាមស៊ីនហួរនោះ អ្នករងរបួសទាំងឡាយកំពុងត្រូវបានសង្គ្រោះទាន់ពេល ។ រីឯសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុ ៕ សូយន