យុវជនអ៊ីរ៉ង់ម្នាក់ ទើបរងពិន័យ ៨០ រំពាត់ នៅទីសាធារណៈពីបទសេពសុរាកាលពីនៅវ័យជំទង់ (មិនទាន់គ្រប់អាយុ) មុននេះ ១០ឆ្នាំ។
រង 80 ខ្សែតីព្រោះកំហុសកើតឡើងមុននេះ ១០ឆ្នាំ ។
តាម The Sun រូបភាពខាងលើបានបង្កនូវភាពតក់ស្លុតដល់អ្នកឈរ “ទស្សនា” យ៉ាងខ្លាំង ។ យុវជនម្នាក់ត្រូវគេចងផ្អោបនឹងដើមឈើនៅទីលាន Niazmand ក្រុង Kashmea , អ៊ីរ៉ង់ ។ ពលរដ្ឋរស់នៅតំបន់នោះ មានវត្តមានដើម្បីធ្វើជាសាក្សី ។
អ្នកអនុវត្ត “សាលក្រម” បិទមុខជិត ហើយវាត់១ទំហឹងៗលើខ្នងយុវជននោះ ។ តាមអង្គការលើកលែងទោសអន្តរជាតិឲ្យដឹងថា យុវជនរូបនេះបានបំពានទោស១ ដែលគាត់ប្រព្រឹត្តពេលអាយុ ១៤ឆ្នាំ ។ គាត់បានផឹកស្រាក្នុងមង្គលការ១នាឆ្នាំ ២០០៧ ហើយទោះបីគាត់ពុំបានទាក់ទងដល់ករណីជម្លោះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ក្តី តែតុលាការបានប្រកាសអនុវត្តសាលក្រម ត្រូវពិន័យ… ៨០រំពាត់ ។
គេពុំបានដឹងថា ហេតុអ្វីទើបពេលនេះទើបអនុវត្តសាលក្រមទេ ។
គួរកត់សម្គាល់ថា អ៊ីរ៉ង់នៅឆ្នាំ ២០១៨ បានអនុវត្តនូវទណ្ឌកម្មធ្ងន់ជាច្រើនរួមមានការកាត់ដៃចោលពីបទលួចគេ ។
យ៉ាងនេះក្តីមតិជាច្រើនលើកឡើងថា ៖ ទាល់តែបែបនេះទើបរាងចាល ហើយមនុស្សខ្លាចច្បាប់ ។
ចំណែកអង្គការលើកលែងទោសអន្តរជាតិវិញថា រូបភាពទារុណកម្មបែបនេះ ពុំអាចទទួលយកបានឡើយ ទោះបីវាជាច្បាប់ក្រោមឥទ្ធិពលនៃសាសនាក្តី ៕ ចន្ទ្រា