Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់ព្យុះវាយប្រហារភោជនីយដ្ឋាន អតិថិជននាំគ្នាឈរឱបសសរ តស៊ូជីវិត តែខ្យល់ព្យុះមិនព្រមចាញ់ បោកកួចទាំងមនុស្ស ទាំងរោងទៅជាមួយគ្នាតែម្ដង

កាលពីថ្ងៃទី១១ មិថុនា ខ្យល់ព្យុះបោកបក់ខ្លាំងនៅក្នុងទីក្រុងអ៊ីឆាង មណ្ឌលហ៊ូពេយ ប្រទេសចិន ធ្វើឱ្យភូមិកផ្ទះសំបែង និងហាងលក់ទំនិញនានា ប៉ើងដួលរលំអស់ជាច្រើនខ្នង ហើយភោជនីយដ្ឋានជាច្រើននៅក្នុងតំបន់អ៊ីលីង ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

តាមរយៈឃ្លីបវីដេអូដែលថតបានហេតុការណ៍នោះ គេមើលឃើញថា ខ្យល់ព្យុះបានបក់បោកយ៉ាងខ្លាំងក្លា រហូតមនុស្សម្នាជាច្រើននាំគ្នាព្យាយាមឈរតោងសសររោង កុំឱ្យខ្លួនឯងប៉ើងទៅតាមកម្លាំងខ្យល់ តែ ដោយគ្មាននរណាម្នាក់នឹកស្មានដល់ឡើយថា មហិទ្ធឫទ្ធិរបស់ខ្យល់ វាខ្លាំងក្លាមហាសាល ដល់ថ្នាក់បោកបក់កួចយកដំបូល និងសសររោងប៉ើងឡើងទៅលើអាកាស ធ្វើឱ្យមនុស្សម្នាដែលឈរតោងទាំងប៉ុន្មាន ត្រូវខ្យល់បោកកួចយកទៅលើអាកាសជាមួយគ្នាដែរ។

ទោះជានៅក្នុងឃ្លីប គេមើលឃើញត្រឹមតែដំបូលរោង និងមនុស្សប៉ើងឡើងទៅលើអាកាសមែន តែតាមរបាយកាណ៍ បានឱ្យដឹងថា មនុស្សមួយចំនួន ត្រូវខ្យល់បោកបក់កួចយកទៅឆ្ងាយ ៣-៤ម៉ែត្រ មុននឹងធ្លាក់មកដីវិញ ជាពិសេសអ្នកដែលតោងសសររោង មិនហ៊ានលែងដៃតាំងពីដំបូង ក៏ត្រូវខ្យល់បោកកួចយកទៅឆ្ងាយ មុននឹងទៅធ្លាក់នៅលើដំបូលផ្ទះ ដែលនៅជិតៗនោះ។

នៅព្រឹកថ្ងៃទី១២ មិថុនា បុគ្គលិកភោជនីយដ្ឋានម្នាក់ បានប្រាប់តាមរយៈអ្នកយកព័ត៌មានថា បុរសសំណាងអាក្រក់ម្នាក់ ដែលត្រូវខ្យល់ព្យុះបោកកួចយកទៅឆ្ងាយជាងគេនោះ មិនមែនជាអ្នកណាផ្សេងឡើយ គឺជាម្ចាស់ភោជនីយដ្ឋានហ្នឹងឯង “ម្ចាស់ហាងគាត់រងរបួស បាក់ឆ្អឹងជំនីរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដូច្នេះ ភោជនីយដ្ឋាន ត្រូវបិទទ្វារមួយរយៈ”។

ចំណែកខាងមន្ទីរជួយសង្គ្រោះហេតុការណ៍អាសន្ននៃមណ្ឌលអ៊ីលីង បានអះអាងថា អ្នករងរបួសផ្សេងៗទៀតទាំងអស់ ត្រូវបាននាំទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ និងព្យាបាល និងសំណាងល្អណាស់ ដែលមិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ តែចំនួនសរុបអ្នកដែលរងរបួសពីហេតុការណ៍នេះ មិនត្រូវបានបង្ហើបឱ្យដឹងឡើយ៕

×