Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងព្រឺក្បាលពេលម៉ោង ២ភ្លឺ…ស្រមោលខ្មៅរេរាំក្នុងបន្ទប់ទឹកហ្គារ៉ាសសាំង មិនអស់ចិត្ត ស្អែកឡើងទៅពិសោធមើល…

រឿងព្រឺក្បាលពេលម៉ោង ២ភ្លឺ ស្រមោលខ្មៅរេរាំក្នុងបន្ទប់ទឹកហ្គារ៉ាសសាំង…មិនអស់ចិត្ត យប់ស្អែកឡើង ទៅពិសោធមើលនៅម៉ោងដដែល ឱ្យបុរសជាសង្សារចូលទៅធ្វើតាម តែមិនដូចអ្វី ដែលមើលឃើញពីម្សិលមិញឡើយ។ បុគ្គលិកហ្គារ៉ាសសាំងសន្និដ្ឋានថា ប្រហែលជាស្ត្រីអ្នកអនាម័យ ព្រោះធ្លាប់ធ្វើបែបហ្នឹងញឹកញាប់។

កាលពីថ្ងៃទី១៣ មិថុនា អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានផូស្តឃ្លីបគួរឱ្យព្រឺក្បាលមួយ ក្រោយពីរូបនាងបានឆៀងចូលបន្ទប់ទឹក ក្នុងហ្គារ៉ាសសាំងមួយកន្លែងនៅក្នុងតំបន់ជាយក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង ២ទៀបភ្លឺ តែ ស្រាប់តែមើលឃើញស្រមោលខ្មៅមួយ កំពុងរេរាំនៅក្នុងបន្ទប់ទឹកសម្រាប់ជនពិការ…។

បន្ទាប់ពីឃ្លីបនោះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គម មានមនុស្សជាច្រើនបានចូលរួមបញ្ចេញយោបល់ និងការយល់ឃើញផ្សេងៗ ព្រមជាមួយសំណួរជាច្រើនទៀតផង និងនៅពេលក្រោយមក ម្ចាស់ឃ្លីបបានរៀបរាប់ប្រាប់ថា “គឺយប់នោះ យើងបានបបួលអ្នកនៅក្នុងហ្គារ៉ាសសាំង ទៅបើកទ្វារបន្ទប់ទឹកនោះមើល ព្រោះគ្រួសារខ្ញុំប្រាប់ថា គាត់ឃើញមួយភ្លែតដូចជាមនុស្សស្រីសក់វែងម្នាក់នៅក្នុងនោះ តែមិនមាននរណាម្នាក់ហ៊ាន ទើបពួកយើងនាំគ្នាដើរចេញមកវិញ”

បន្ទាប់ពីនោះ យប់ស្អែកឡើង ស្ត្រីម្ចាស់ឃ្លីប បានត្រឡប់ទៅហ្គារ៉ាសសាំងដដែលនោះ នៅម៉ោង ២ទៀបភ្លឺដដែល រួចហើយចតរថយន្តនៅពីមុខបន្ទប់ទឹកសម្រាប់ជនពិការនោះ។ នាងនិយាយថា តែយប់នេះ មិនឃើញមានអ្វីខុសប្រក្រតីឡើយ រួចហើយពួកយើងក៏ដើរចូលទៅមើលខាងក្នុងបន្ទប់ទឹក និងសាកល្បងឱ្យគ្រួសារខ្ញុំ គាត់ចូលទៅធ្វើកាយវិការដូចមនុស្សរាំនៅខាងក្នុង តែស្រមោលគាត់ដែលយើងមើលឃើញពីខាងក្រៅ មិនដូចអ្វីដែលយើងមើលឃើញកាលពីយប់មុនឡើយ។

បន្ទាប់មក ពួកយើងក៏ចូលទៅនិយាយជាមួយបុគ្គលិករបស់ហ្គារ៉ាសសាំងនោះ និងទទួលបានចម្លើយមកវិញថា “មានស្ត្រីអ្នកសម្អាតអនាម័យម្នាក់ គាត់ចូលចិត្តចូលទៅរាំនៅក្នុងបន្ទប់ទឹកនាពេលយប់ជ្រៅបែបហ្នឹងជាប្រចាំ ធ្លាប់មានអ្នកឃើញច្រើននាក់ហើយ”

តែ នៅក្នុងខំមិនត៍ មានការជជែកគ្នាជាច្រើនអំពីរឿងនេះ អ្នកខ្លះប្រាប់ថា ប្រហែលជាវិញ្ញាណអាថ៌កំបាំងអ្វីម្យ៉ាង តែមនុស្សជាច្រើនប្រាប់ថា ប្រហែលជាស្ត្រីអ្នកអនាម័យចូលទៅសម្អាតក្នុងបន្ទប់ទឹកនាពេលជិតភ្លឺ៕

×