Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាលខ្ញាក ខ្មោចម៉ែលងគោះក្ដាមឈូស កូនអត់ខ្លាច បើកគម្របមើល ឃើញម៉ែចំហមាត់ម្ហបៗ ស្រឡាំងកាំង ម៉ែមិនទាន់ស្លាប់ទេ?

លងខ្លាំងណាស់! សូម្បីសាច់ញាតិក៏ខ្លាចដែរ ឮសូរសំឡេងគោះជញ្ជាំងក្ដារមឈូសក្ឌុងៗ! បើកមើល ឃើញគេងដកដង្ហើមផ្តឹកៗ ការពិតគ្រូពេទ្យឱ្យលើកមនុស្សរស់ដាក់ចូលក្ដារមឈូស។

“បេលឡា” ស្ត្រីចំណាស់ វ័យ ៧៦ឆ្នាំ នៅក្នុងប្រទេសអេក្វាឌ័រ មានជីវិតរស់ឡើងវិញយ៉ាងអស្ចារ្យ ក្រោយពីគ្រូពេទ្យប្រកាសថា គាត់បានស្លាប់ហើយ កាលពីប៉ុន្មានម៉ោងមុននោះ តែនៅសុខៗ ស្រាប់តែដឹងខ្លួនឡើងវិញ គោះជញ្ជាំងក្ដារមឈូសខ្លាំងៗ…កូនចៅបើកក្ដារមឈូសមើល សឹងតែមិនជឿភ្នែកខ្លួនឯង។

“គីលប៊ើត” កូនប្រុសរបស់លោកយាយបេលឡា បានរៀបរាប់ថា ពេលដែលគ្រប់គ្នាកំពុងរៀបចំពិធីបុណ្យសពជូនម្ដាយរបស់គេ សុខៗ ស្រាប់តែគេបានឮសំឡេង គោះ រាងប្លែកៗ លាន់ចេញមកពីខាងក្នុងក្ដារមឈូស គេក៏ពង្រឹងស្មារតី និងសម្រេចចិត្តបើកក្ដារមឈូស ដើម្បីពិសោធមើល ហើយគ្រាន់តែគម្របក្ដារមឈូសត្រូវបានលើកចេញភ្លាម គេក៏ឃើញម្ដាយដែលត្រូវរុំដោយក្រណាត់ពណ៌ខៀវ កំពុងព្យាយាមយកដៃទះជញ្ជាំងក្ដារមឈូសដោយកម្លាំងរបស់គាត់ដែលនៅសល់ទាំងប៉ុន្មាន ហើយនៅពេលនោះ គេថែមទាំងឃើញម្ដាយកំពុងហាមាត់ម្ហបៗទៀតផង…គេបានប្រាប់ពីអារម្មណ៍នាពេលនោះថា “វាធ្វើឱ្យយើងភ្ញាក់ផ្អើលខ្លាំងណាស់”។

តាមរយៈរូបភាពក្នុងឃ្លីបវីដេអូដែលមានការផូស្តចែករំលែកតៗគ្នានោះ គេមើលឃើញថា ក្រោយពីបើកគម្របក្ដារមឈូសចេញហើយ ពួកគេឃើញលោកយាយបេលឡាកំពុងគេងយ៉ាងគ្មានកម្លាំងកំហែងនៅក្នុងក្ដារមឈូស និងហាមាត់ម្ហបៗ។ ពេលឃើញយាយចំណាស់ “ងើបពីសេចក្ដីស្លាប់” បែបនេះ បងប្អូនកូនចៅក៏ប្រញាប់លើកគាត់ចេញពីក្នុងក្ដារមឈូស និងនាំគាត់ត្រឡប់ទៅមន្ទីរពេទ្យវិញភ្លាម ហើយពេលនេះ គាត់កំពុងតែទទួលការព្យាបាល ដោយការដាក់បំពង់ខ្យល់អុកស៊ីហ្ស៊ែន ជួយការដកដង្ហើមនៅក្នុងបន្ទប់អ្នកជំងឺធ្ងន់ តែក្រុមគ្រូពេទ្យមិនបានផ្ដល់ក្ដីសង្ឃឹមដល់បណ្ដាសាច់ញាតិបងប្អូនប៉ុន្មានឡើយ៕

×