Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងសប្តាហ៍ដើមខែកក្កដានេះ ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ បង្កជាភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម។

យោងលក្ខណ:ខាងលើ ក្រសួងទានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា ÷

១- តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យមនៅតាមផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២- តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅតាមផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣- តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន ជាពិសេសអ្នកទេសចរណ៍ទៅលេងកោះ ធ្វើដំណើរតាមផ្លូវទឹក និងក្រុមអ្នកនេសាទចេញទូកទៅកណ្ដាលសមុទ្រដើម្បីប្រកបអាជីវកម្មសូមមេត្តាមានការព្រមប្រយ័ត្ន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×