Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជា សិរី៖ ដំណើរការសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS របស់កម្ពុជា នឹងត្រូវការពេលវេលាយូរបន្ថែមទៀត

spot_img

ភ្នំពេញ៖ CIPS ជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន​។ CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ ដូចទៅនឹងប្រព័ន្ធ SWIFT របស់លោកខាងលិចដែរ ដែលផ្តល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ចិន។ CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិននៅឆ្នាំ២០១៥។

លោកជំទាវស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កម្ពុជា នៅមិនទាន់អាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) នេះបានទេ ដោយសារភាគីចិនទាមទារលក្ខខណ្ឌជាច្រើន។

លោកជំទាវស្រី ជា សិរី បានមានប្រសាសន៍ថា ដំណើរការសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) របស់កម្ពុជា នឹងត្រូវការពេលវេលាយូរបន្ថែមទៀត ខណៈដែលធនាគារកណ្តាលរបស់ចិន ទាមទារលក្ខខណ្ឌជាច្រើនទៀត។

លោកជំទាវលើកឡើងបែបនេះ នៅក្រោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន UnionPay International ស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូដ» នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២៣។

ប្រព័ន្ធទូទាត់អន្តរជាតិ CIPS របស់ចិន ខុសពីប្រព័ន្ធទូទាត់អន្តរជាតិ SWIF របស់លោកខាងលិច ដែលបច្ចុប្បន្ន​កម្ពុជា គឺជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ SWIF របស់លោកខាងលិច មានធនាគារធំៗជាសមាជិកប្រមាណ ២.០០០នៅលើពិភពលោក។ ការចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ SWIF លោកជំទាវ បានពន្យល់ថា ដោយសារប្រព័ន្ធនេះ បានធ្វើជាមួយគ្រប់រូបីយវត្ថុទាំងអស់ ដែលខុសពី CIPS របស់ចិន គឺទូទាត់តែជាមួយប្រាក់យ៉ន់មួយប៉ុណ្ណោះ។ ហើយមួយវិញទៀត ដោយសារវាជាប្រព័ន្ធថ្មី ទើបធនាគារកណ្តាលចិនមានការប្រុងប្រយ័ត្ន ខណៈដែលប្រព័ន្ធទូទាត់អន្តរជាតិ SWIF បានដំណើរការជាច្រើនឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើននៅលើទីផ្សារ។

បើតាមលោកជំទាវ ជា សិរី ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់, សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជា មួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ ២០២៣នេះ CIPS មានសមាជិកផ្ទាល់យ៉ាងហោចណាស់ចំនួន ៧៦ និងមាជិកប្រយោល ១២៦៥ គ្រឹះស្ថានដែលក្នុងនោះមកពីតំបន់អាស៊ី ៩៦៥ ទ្វីបអឺរ៉ុប ១៨៥ទ្វីបអាហ្វ្រិក ៨៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង ១៧ ដែលមកពី ១០៦ប្រទេស៕

spot_img
×