តាមច្រកព័ត៌មាន Motherboard ស្ត្រីក្នុងផ្ទាំងគំនូរ “រង់ចាំ” របស់វិចិត្រករអូទ្រីស Ferdinand Georg Waldmüller ហាក់ដូចជាកាន់ក្នុងដៃនូវទូរស័ព្ទ “iphone” នៅឡើយ។
ខណៈពេលទៅទស្សនាសារៈមន្ទីរវិចិត្រសិល្បៈ Neue Pinakothek (អាល្លឺម៉ង់) លោក Peter Russell បានពិនិត្យឃើញ ស្ត្រីក្នុងផ្ទាំំងគំនូរកំពុងកាន់លើដៃនូវវត្ថុ១តូច រាងបួនជ្រុងទ្រវែង ដែលសំលឹងទៅដូចជាយុវវ័យនានា បច្ចុប្បន្ននេះដែលពេលណាក៏កាន់ទូរស័ព្ទចល័តឆ្លាតវៃអីចឹង។
ប៉ុន្តែនាយកប្រតិបត្តិនៃស្ថាប័នវិចិត្រសិល្បៈអូទ្រីស Herald Vaynpolter បានបដិសេធភ្លាមៗជុំវិញ “រឿងនិទានពី iphone សតវត្សរ៍ទី ១៩” ដោយលោកបានបកស្រាយថា “នាទីក្នុងផ្ទាំងគំនូ Waldmuller ពុំលេង iphone X ទេ តែនាងកំពុងកាន់គម្ពីធម៌គ្រិស្តតូច១ឆ្ពោះទៅព្រះវិហារ។
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? តាមមើលបើគម្ពីធម៌ប្រហែលពុំមានសណ្ឋាន ហើយត្រូវ “បើក”មើលមែនទេ?!