Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! ករណី​ចោរ​លំដាប់ VIP សំខាន់​មាន​ស្រី​ទៀត ចូល​គាស់​រើក​កាយ​ពេញ​ក្នុង​ផ្ទះ តែ​ម្ចាស់​ថា​ដេក​មិនដឹងខ្យល់ កំពុង​បង្ក​ការ​វែកញែក

នេះជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដែលបានឃើញករណីចោរប្រុសស្រីកាលីបៗ៣នាក់ ក្នុងនោះ២នាក់ប្រហែលជាគូស្នេហ៍ ឬប្តីប្រពន្ធបែបស្ទាវសម័យថ្មី បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះលក់ និងជួសជុលទូរស័ព្ទមួយកន្លែង នៅខាងខេត្តតាកែវ ហាក់គ្មានខ្លាចញញើតអ្វីសោះឡើយ ដោយចូលលុកលុយរើកកាយពេញក្នុងផ្ទះ ខណៈម្ចាស់ផ្ទះដេកលក់អត់ដឹងខ្យល់។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញហេតុការណ៍នេះ បានកើតឡើងនៅវេលម៉ោងជាង ២ យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ហើយម្ចាស់ផ្ទះក៏បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2 ខាងត្បូងជិតផ្សារយាយទ្យ ភូមិថ្មីរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយហេតុការណ៍កើតឡើង ម្ចាស់ផ្ទះដែលមានគណនីហ្វេសប៊ុកឈ្មោះ Chinda Salonn ក៏បានបង្ហោះថា៖ «សកម្មភាភាពបងចោរចូលគាល់ផ្ទះយប់មិញ មើលមុខហើយចំណាំផងបងប្អូន ច្បាស់ៗតែធ្វើអីគេមិនកើត សំខាន់វាមានអាវុធជាប់ដៃ សំខាន់វាចេះចងទ្វារអ្នកផ្ទះជិតសងខាងជាប់ អត់អោយចេញរួចទៀត»។ តែត្រង់ចំណុច ដែលម្ចាស់ផ្ទះបាននិយាយថា «ច្បាស់ៗតែធ្វើអីគេមិនកើត សំខាន់វាមានអាវុធជាប់ដៃ» ក៏បានធ្វើឲ្យអ្នកដែលងឿងឆ្ងល់សួរថា «ចុះបើឃើញចោរច្បាស់ៗ ហេតុអ្វីមិនខលហៅប៉ូលិស»។ តែទន្ទឹមនឹងនោះ ម្ចាស់ផ្ទះក៏បានប្រាប់ថា មិនបានឃើញផ្ទាល់ភ្នែកទេ គឺព្រឹកឡើងទើបដឹងរឿង!។

ដោយនៅតែឆ្ងល់ ក៏មានអ្នកបន្តជជីកសួរថា តើអូននៅផ្ទះទេយប់កើតហេតុហ្នឹង? ម្ចាស់ផ្ទះក៏បានឆ្លើយតបតាមខមិនថា៖ «នៅតាសចែ»។ តាមរយៈនេះ មានន័យថា ម្ចាស់កំពុងដេកលង់លក់ខ្លាំង ដែលគេហៅថា «ដេកនេះដេកងាប់ហ្មង» ទើបបានជាមិនដឹងថា ចោរចូលរើសកកាយពេញក្នុងផ្ទះរាប់នាទីបែបនេះ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យឆ្ងល់ខ្លាំងទៀតនោះ គេក៏បានសួរថា ចុះបើនៅក្នុងផ្ទះ ហេតុអ្វីចាក់សោទ្វាររូតពីខាងក្រៅ?? តើចូលតាមរបៀបណា??។ ជាក់ស្តែង នៅពេលមានអ្នកសួរនាំថា៖ តើបងចាក់សោរពីក្នុង រឺពីក្រៅ? ម្ចាស់ផ្ទះបានឆ្លើយថា «ចាក់ពីក្រៅ»។

ពិតណាស់ តាមរយៈការផុសរៀបរាប់ និងឆ្លើយតបពីហេតុការណ៍ដ៏ច្របូកច្របល់នេះ ក៏បានធ្វើឲ្យមនុស្សជាច្រើនចោទឡើងថា ធ្វើរឿងនេះឡើង ព្រោះចង់ល្បី សម្តែងហាក់មិនទំនងសោះ… ដែលរហូតមានអ្នកខ្លះ បានចូលខមិនជេរប្រទេចឡើងម៉ាចាស់ដៃទៀតផង។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានដាក់ឲ្យបែបនេះថា៖ «សំដែងចង់ល្បីអត់មានអ្នកដឹកនាំ ដូចជាឆ្គងណាស់… ចោរចូលអីក៏ស្រួលៗម្ល៉េះ ម្ចាស់ដេកដូចងាប់ចឹងបានគេចូលបាន, គេសំដែងឬក៏មែនទែន ខ្ញុំអត់យល់ទេ? ចុះបើមែនទែន ហេតុអ្វីក៏ម្ចាស់ផ្ទះមិនដឹងថាចោរបើកទ្វាររូតហ្នឹង ហើយសោរចាក់ពីខាងក្រៅ មនុស្សដេកខាងក្នុង ដូចមិនយល់សោះ»។

ទោះជាយ៉ាងណា ករណីនេះបានកើតឡើងពិត ឬសម្តែងយ៉ាងណានោះ សូមបងប្អូនទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយសង្ឃឹមថា ម្ចាស់ផ្ទះខាងលើនឹងធ្វើការបកស្រាយរឿងនេះលម្អិតបន្ថែម ដើម្បីកុំឲ្យមហាជនចោទប្រកាន់ថាសម្តែង បំពុលសង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×