ដូចដែលបានដឹងស្រាប់ហើយថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កគ្រោះថ្នាក់ និងស្លាប់ សឹងតែគ្មានលោះថ្ងៃនោះទេ។ នេះក៏ព្រោះតែផ្តើមចេញពីការបើកបរមិនគោរពច្បាប់ចរាចរណ៍តែម្តង ក្នុងនោះដូចជា បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, វ៉ាជែងដ៏ព្រហើន និងចង់ឈ្នះចង់ចាញ់ គ្មានការយោគយល់ អាធ្រាស្រ័យឲ្យគ្នា។
ដោយឡែក ករណីមួយនេះ ដែលឡានធំ១គ្រឿងពាក់ស្លាកលេខ 4A-0890 បើកមិនឲ្យឡានតូច morning ១គ្រឿងអាចវ៉ាបាន បានបង្កការវែកញែកក្តៅគគុក ពីអ្នកលេងបណ្តាញសង្គម។ តែបើបើតាមម្ចាស់ឡានដែលថតវីដេអូ គាត់បាននិយាយថា ឡានតូច morning បានព្យាយាមស៊ីញ៉ូសុំផ្លូវច្រើនដងហើយ ប៉ុន្តែ អាឡានធំមិនឲ្យវ៉ានោះទេ ហើយថែម [គៀរខោក] ស្ទើរជួបគ្រោះជាមួយឡានម៉ូតូបើកបញ្ច្រាស់ទៀតផង។
យោងតាមម្ចាស់ឡានដែលសម្រេចថត គឺករណីនេះបានកើតឡើង មិនមែននៅជិតដល់ត្រង់ផ្លូវកោង ឬ ស្ពាននោះទេ ដែលមានន័យថា ឡានតូច morning បានព្យាយាមសុំផ្លូវវ៉ាតាំងពីចម្ងាយមកហើយ។ ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តនោះ នៅទីបំផុត ស្រាប់តែឡានធំនេះដែលសូម្បីមិនស៊ីញ៉ូហាមវ៉ា បែរជាស៊ីផ្លេ វ៉ាឡានធំៗ៣គ្រឿងខាងមុខ យ៉ាងរំភើយ។
ទោះជាយ៉ាងណា ក្រោយឃើញមនុស្សជាច្រើនដែលថា ខាងឡានធំ មិនឲ្យវ៉ា គឺមានបំណងល្អ ព្រោះជាផ្លូវកោង និងនៅលើស្ពាន ដែលមានឧបសគ្គ ហើយខាងមុខក៏មានឡានធំៗ៣គ្រឿងផងដែរ វ៉ាមិនផុតទេ ដឹងតែជួបគ្រោះថ្នាក់ហើយ! ក៏បានធ្វើមនុស្សជាច្រើនដែលមើលឃើញពីកំហុសឡានធំ បានឆ្លើយតបថា «បងហា៎បើមិនអោយគេវ៉ា យើងកុំគេចទៅគៀរគេ ច្បាប់ណាមកគៀរគេចឹង នេះហៅថាបង្ករឿងវិញទេ, សុជីវធម៌បើកបបរ មិនយកមកប្រើចូលចិត្តតែបង្ករឿង បើខាងមុខមានឧបសគ្គ មិចមិនវ៉ៃស៊ីញ៉ូឆ្វេង ហើយបើកគៀរគេអញ្ចឹង សួរថាអត់មានបង្កគ្រោះថ្នាក់មែន! នេះឬបំណងល្អរបស់អាឡានធំ?»។
រីឯអ្នកផ្សេងទៀត ក៏បានលើកឡើងផងដែរថា៖ «បើតាមការយល់ឃើញរបស់ខ្ញុំ ឡានតូចហ្នឹង គ្នាព្យាយាមស៊ីញ៉ូអាចតាំងចម្ងាយមក ទើបពូបើកឡានខាងក្រោយសម្រេចចិត្តថត, គាត់ថាអាឡានធំហ្នឹង រេចង្កួតគៀរដាក់ឡានម៉ូនីង២-៣ដងហើយ ដោយមិនឲ្យវ៉ាទេ ហើយក៏មិនអែបខាងអោយឡានម៉ូនីងវ៉ាដែរ ខ្ញុំគិតថា អាឡានធំបើកបរឈ្លើយ និងគ្មានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះគិតថា ឡានខ្លួនឯងធំ បើកបរគ្មានខ្លាចគ្រោះថ្នាក់ដល់អ្នកណាឡើយ! អាចឹងៗអី បានតែស៊ីដុំថ្ម និងគ្រាប់ជំពាម ទើបរាងចាល!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






