Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញកសិផលកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣នេះ រកចំណូលធ្លាក់ចុះជាង ២២ភាគរយ

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា  ការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧របស់ប្រទេសកម្ពុជា បានចំណូល ២,៤ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ពោលធ្លាក់ចុះជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ 

របាយការណ៍ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានចំណូលចំនួនធ្លាក់ចុះ២២,៥២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួនជាង ២៨១លានដុល្លារ និងការនាំចេញស្រូវ មានចំនួនជាង ៤៤៧លានដុល្លារ ទៅកាន់ទិសដៅ ៦៧ប្រទេស។

វិបត្តិសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលអាកាសធាតុ និងតម្រូវការវត្ថុធាតុដើមខ្ពស់ ទាក់ទងនឹងផលិតផលកសិកម្មសម្រាប់កែច្នៃក្នុងស្រុក គឺជាកត្តានៅពីក្រោយការថយចុះនៃការនាំចេញកសិផល។ មន្រ្តីបានបញ្ជាក់ក្នុងរបាយការណ៍ថា ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក ការបញ្ជាទិញមានការថយចុះ លំហូរពាណិជ្ជកម្មត្រូវបានរំខាន និងផលិតកម្មដំណាំមួយចំនួនកំពុងធ្លាក់ចុះ ហើយម្យ៉ាងដោយសារស្ថានភាពទីផ្សារមិនច្បាស់លាស់និងការប្រែប្រួលអាកាសធាតុផង ដែលប៉ះពាល់ដល់ទិន្នផលដំណាំ និងគុណភាព។

មន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការកើនឡើងនៃការស្រូបយកវត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិត និងកែច្នៃចំណីសត្វ  បណ្តាលឱ្យមានការកើនឡើងនៃការស្រូបយកផលិតផលស្រស់សម្រាប់កែច្នៃ និងធ្វើឱ្យការនាំចេញផលិតផលកសិកម្មមានការថយចុះ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ផលិតកម្មកសិកម្មកម្ពុជា បានធ្វើការនាំចេញមានការកើនឡើងគួរឲ្យកត់សម្គាល់លក្នុងនោះការនាំចេញទៅប្រទេសចិន ដូចជាផ្លែចេក ស្វាយ គ្រាប់ស្វាយចន្ទីជាដើម ហើយសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់បានលើកឡើង និងជំរុញឲ្យមានការវិនិយោគលើគ្រាប់ស្រាយចន្ទីឲ្យក្លាយជាផលិតផលសម្រេចផងដែរ ក្នុងនោះ កម្ពុជាអាចក្លាយជាជាប្រទេសចែកចាយស្វាយចន្ទី ដែលជាប្រទេសចែកចាយមួយធំ ព្រោះក្នុងមួយឆ្នាំៗ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃបាន១លានតោនទៅទីផ្សារក្រៅប្រទេស៕

×