Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សង្វេគ​ណាស់! សូម​បងប្អូន​ជួយ​ផង គាត់​រស់​បាន​ដោយសារ​ប្អូន​ជា​ស្រ្តី​មេម៉ាយ ដើរ​ស៊ីឈ្នួល​គេ​បានព្រឹកខ្វះល្ងាច ចឹញ្ចឹ​មទាំ​ង​ចៅ​ច្រើន​នាក់

ពិតជាគួរឲ្យសង្វេគណាស់ ដែលស្រ្តីតឿចំណាស់ម្នាក់ កើតមកមានកាយសម្បទាដូចមិនគេឯង នៅពេលនេះ គាត់ដាច់ចិត្តលើកដៃសំពះ សូមឲ្យបងប្អូនសប្បុរសជន មេត្តាជួយដល់គ្រួសារគាត់ផង ខណៈពេលនេះ គាត់ឈឺទ្រុឌទ្រោមមិនអាចធ្វើការរកស៊ីអ្វីបានទេ គឺអាចរស់បានដោយសារបានប្អូនស្រីជាស្រ្តីមេម៉ាយ ដែលរកព្រឹកខ្វះល្ងាចចិញ្ចឹម និងសូម្បីមើលថែប៉ុណ្ណោះ។

បើតាមស្រ្តីជាអ្នកជិតខាង និងក៏ជាអ្នកចិត្តបុណ្យម្នាក់ បានប្រាប់ឲ្យដឹងថា បងប្អូនស្រីវ័យចំណាស់ទាំងពីរ គឺពួកគាត់ម្នាក់ៗអាយុជាង៧០ឆ្នាំទៅហើយ ដោយស្រ្តីតឿជាបង សព្វថ្ងៃនេះគាត់មានជំងឺពិបាកក្នុងការចលនាយ៉ាងខ្លាំង។ ចំណែកស្រ្តីជាប្អូន ដែលជាស្រ្តីមេម៉ាយ ត្រូវរ៉ាប់រងដើរស៊ីឈ្នួលដកដំឡូងឲ្យគេ មួយថ្ងៃកាត់មួយថ្ងៃកោរ ព្រោះតែកម្លាំង បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចើមបងស្រី និងចៅៗជាច្រើននាក់ នៅក្នុងបន្ទុក។

ស្រ្តីអ្នកជិតខាងក៏បានឲ្យដឹងថា កូនចៅរបស់ពួកគាត់ សុទ្ធតែក្រីក្រទាំងអស់ និយាយរួមទៅ គឺម្នាក់ៗរកស៊ីសឹងតែមិនអាចចិញ្ចឹមអាត្មាខ្លួនឯងបាននោះទេ ខណៈឪពុកម្តាយចៅៗរបស់គាត់ បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មួយរយៈចុងក្រោយនេះ ពុំបានផ្ញើលុយកាក់មកទេ ព្រោះតែពុំសូវមានការងារធ្វើ។

ជាមួយស្ថានភាពដ៏លំបាកខ្លាំងនេះ ស្រ្តីជាបង (តឿ) បានរៀបរាប់ទាំងរំជួលចិត្តថា គាត់មិនអាចធ្វើការរកស៊ីអ្វីបានទេ សព្វថ្ងៃនេះ រស់នៅជាមួយប្អូនស្រី ជាស្រ្តីមេម៉ាយរកស៊ីចិញ្ចឹម បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ គាត់បានបន្តទាំងអារម្មណ៍ក្តុកក្តួលថា ជូនកាលពេលខ្លះ ដាច់បាយទាំងចៅទាំងយាយក៏មានដែរ ព្រោះតែប្អូនស្រីរកមិនបាន។

តាមរយៈរូបភាពដ៏កំសត់នេះ សូមបងប្អូនដែលទឹកចិត្តសប្បុរសធម៌ មេត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់បងប្អូន ដល់ពួកគាត់ទុកជាការធ្វើបុណ្យកុសល ចំពោះជនទីទ័លក្រពិតប្រាកដផង។ គ្រួសារបងប្អូនស្រីវ័យចំណាស់ទាំងពីរ រស់នៅភូមិព្រៃគុប សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, បងប្អូនអាចទំនាក់ទំនងគ្រួសារគាត់ផ្ទាល់ តាមរយៈលេខទូរស័ព្ទ 099 79 59 44 សូមអរគុណ!!៕

×