សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ជាពិសេស ខ្យល់អន្ត្រាក់ ដូច្នេះការរៀបចំដាក់ឆត្រធំៗលក់ដូរ ចងតង់ ចងសំយាបផ្សេងៗ រោងការ រងោបុណ្យ សូមប្រុងប្រយ័ត្ន ឥឡូវ ខ្យល់កន្ត្រាក់កាចៗណាស់, រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ នៅមូលដ្ឋានឃុំចំនួន ៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជាមួយនឹងគ្រាប់ភ្លៀងជួនតិច ជួនខ្លាំង ខ្យល់កន្រ្តាក់មួយបានកើតឡើង បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនូន០៥ឃុំ រួមមាន ÷
១- ឃុំបឹងតាព្រហ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងជុំ ០១ខ្នង និងភូមិបឹងតាព្រហ្ម ០១ខ្នង ខូចខាតដំបូលផ្ទះសង្ក័សីចំនួន ២៣សន្លឹក។
២- ឃុំសាមគ្គី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅភូមិបឹងរាំង ចំនូន ៥ខ្នង ខូចខាត ដំបូលផ្ទះសង្ក័សីចំនួន ៤១សន្លឹក ហ្វីប្រូស៊ីម៉ង់ត៍ ចំនួន ០៨សន្លឹក។
៣- ឃុំអណ្ដូងថ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបន្ទាយប្រិយ ចំនូន ០២ខ្នង ខូចខាតដំបូលផ្ទះសង្ក័សីចំនួន ៤៥សន្លឹក។
៤- ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលទទឹង១ ចំនួន ០៤ខ្នង, ភូមិទួលទទឹង៣ ចំនួន ០៥ខ្នង ខូចខាត ដំបូលផ្ទះសង្ក័សីចំនួន ៥៧សន្លឹក។ និង
៥- ឃុំទួលទទឹង ប៉ះពាល់ដំបូលសាលារៀន ស្ថិតក្នុងភូមិត្រពាំងគា ខូចខាត ដំបូលស័ង្កសី ១៨សន្លឹក (ប្រវែង៦,៤ម៉ែត្រ) -ផ្លានចំនួន ១០ដើម (ប្រវែង១០ម៉ែត្រ) ជើងសេះខូចចំនួន ០៣ដើម (ប្រវែង៦,៥ម៉ែត្រ) និងសម្ភារផ្សេងៗមួយចំនួនទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN