Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយ នឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់

spot_img

ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតប្រកាសថា ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់។ ការបើកទ្វារទឹកនឹងធ្វើឲ្យស្ថានភាពទឹកព្រែកកើនកម្ពស់ លើសពីថ្ងៃធម្មតា។

នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមាន កម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានកម្ពស់ ១៤៨.២៦ ម៉ែត្រ ហើយទឹកហូរចូលអាង មានចំនួន ៤៣៧.៤៣ ម៣ វិនាទី។
ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ វេលា ១០:០០ ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមាន កម្ពស់លើសពីធម្មតា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×