Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំនៃការទូទាត់តាមអេឡិចត្រូនិក បានកើនឡើងចន្លោះ ២០០ ដល់ ៣០០ភាគរយ ជាប្រចាំឆ្នាំ ទាំងការដក និងទូទាត់ប្រាក់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹថា ទំហំនៃការទូទាត់តាមអេឡិចត្រូនិក បានកើនឡើងចន្លោះ ២០០ ដល់ ៣០០ ភាគរយ ជាប្រចាំឆ្នាំ ទាំងការដក និងទូទាត់ប្រាក់។

លោកជំទាវ ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងពិធីសម្ពោធកម្មវិធី Cambodian Shared Switch (CSS) សម្រាប់ការទូទាត់ និងដកប្រាក់រួម ដែលបានរៀបចំធ្វើឡើងនាពេលថ្មីៗនេះ បានឲ្យដឹងថា ចំនួននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានឈានដល់ជិត ១០០០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងឆ្នាំ២០២២ ដោយបានកើនដល់ប្រមាណ ៣០០ ពាន់លានដុល្លារ ជិត ១០០០ ភាគរយនៃ GDP ខណៈដែលទំហំការទូទាត់តាមអេឡិចត្រូនិក បានកើនឡើងរវាង ២០០ និង ៣០០ ភាគរយជាប្រចាំឆ្នាំ ទាំងការដក និងការទូទាត់ប្រាក់។

ពាក់ព័ន្ធនិងការដក និងទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះ លោកជំទាវ ជា សិរី លើកឡើងថា៖ ប្រព័ន្ឋ​ទូទាត់ គឺមានសារៈសំខាន់ក្នុងដំណើរការសន្និដ្ឋានហិរញ្ញវត្ថុ ហើយប្រសិនបើ អ្នកយល់ពីអាកប្បកិរិយារបស់អតិថិជន ដែលជាអ្នកចំណាយប្រយ័ត្នប្រយែង ហើយអ្នកដែលមានទម្លាប់សន្សំច្រើន គួរទទួលបានអត្ថប្រយោជន៍ក្នុងលក្ខខណ្ឌនៃអត្រាកម្ចីការប្រាក់ទាបពីស្ថាប័នហិរញ្ញវត្ថុ។

លោកជំទាវ ជា សិរី បានបន្តថា ធនាគារ និងស្ថាប័នហិរញ្ញវត្ថុបច្ចុប្បន្ន ប្រើប្រាស់ទិន្នន័យចាំបាច់ដូចជា៖ វត្ថុបញ្ចាំ អត្តសញ្ញាណប័ណ្ឌ និងប្រាក់ចំណូលរបស់អតិថិជនជាដើម ដើម្បីវាយតម្លៃលទ្ធភាពនៃការផ្តល់ប្រាក់កម្ចី ប៉ុន្តែអាកប្បកិរិយារបស់អតិថិជនដែលមានរួចហើយ មិនត្រូវបានយកមកប្រើប្រាស់ក្នុងការសម្រេចចិត្តឲ្យប្រាក់កម្ចីនោះទេ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពិចារណាផ្តល់​ប្រាក់កម្ចីទៅកាន់អតិថិជនអាស្រ័យលើទិន្នន័យអាកប្បកិរិយាផងដែរ ដើម្បីបង្កើនការសន្និដ្ឋានហិរញ្ញវត្ថុ ខណៈដែលការទូទាត់តាមឌីជីថល មានការរីកចំរើនយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា។មន្រ្តីធនាគារ លើកឡើងថា ប្រសិនបើអតិថិជន ទទួលបានប្រាក់កម្ចី និងអនុញ្ញាតឲ្យធនាគារក្នុងការប្រើប្រាស់ព័ត៌មានរបស់អតិថិជនក្នុងការវាយតម្លៃឥណទាន វានឹងជាការល្អ ព្រោះវាជាការជួញដូរហិរញ្ញវត្ថុ៕

×