Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរផ្អាកការធ្វើដំណើរ ទៅមកជាបណ្តោះអាសន្ន ចំពោះរថយន្តតូច ធំ នៅចន្លោះគីឡូម៉ែត្រលេខ 115-116 ឃុំអូរបាក់រទេះ ដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង

ព្រះសីហនុ៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ៦,៥០ ម៉ែត្រ ពីបាតស្ទឹង កំពស់លើផ្លូវជាតិ ៦,៨០ ម៉ែត្រ ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល៤១០ម៉ែត្រ។

នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សាលា លោក សឹម សុខរិទ្ធ បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ វេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ លោកបានបន្តឲ្យដឹងទៀតថា សភាពទឹកអាចបន្តនឹងឡើងបន្តទៀតដោយសាអាកាសធាតុកំពុងធ្លាក់ភ្លៀងតិចៗ។

លោកបានបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះពុំបណ្តាលអោយមានផលប៉ះពាល់ ឬខូចខាតដល់សម្ភារៈរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២   សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា  អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ចុះគោលដៅជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការបន្ត។

ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤នៅចំណុចស្ពានស្ទឹងសំរោង បិតទាំងរថយន្តតូច ធំផ្អាកធ្វើដំណើរទៅមកជាបណ្តោះអាសន្ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×