Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​រាង​មែ​ន! បុរស​រត់​កង់​បី​សារភា​ព​ថា ខ្លួន​មាន​ចេតនា​ធ្វើសកម្មភាព​នេះ ទៅលើ​ស្រ្តី​រងគ្រោះ​ជនជាតិ​បារាំង ខណៈ ៦ ឆ្នាំមុន​ធ្លាប់​ជា-ប់​គុ-ក​ម្តង ដោយសារតែ…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ករណីស្រ្តីជនជាតិបារាំង ដែលបានបង្ខំចិត្តលោតចុះពីកង់បី (PassApp) កាលពីវេលាទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានដឹងថាអ្នករត់កង់បីមានបំណងអ្វីមិនល្អ មកលើរូបនាង ដែលបណ្តាលឲ្យរងរបួសគួរឲ្យអាសូរ។

តែទន្ទឹងនឹងករណីនេះ ត្រូវបានមហាជននៅលើបណ្តាញសង្គម ជំរុញឲ្យអាជ្ញាធរសមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវរកមុខអ្នករត់កង់បីខិលខូចនោះ មកផ្តន្ទាទោសកុំឲ្យរួចខ្លួនឲ្យសោះ ខណៈស្រ្តីបរទេសរងគ្រោះក៏បានដាក់ពាក្យបណ្តឹងរួចរាល់ផងដែរនោះ នៅទីបំផុត កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនអ្នករត់កង់បីមានគំនិតដ៏អាក្រក់រូបនេះ បន្ទាប់ពីធ្វើប៉ុនប៉ងសកម្មភាពមិនបានប៉ុន្មានម៉ោង។

យោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បាន Update ព័ត៌មានលម្អិតករណីប៉ុនប៉ងរបស់អ្នករត់កង់បីរូបនេះឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយបង្វែងស្ថានភាព និងដោះសារជាមួយសមត្ថកិច្ចជា​ច្រើនលើកច្រើនសារ ប៉ុន្តែនៅទីបំផុត រូបគេបានឆ្លើយថា សកម្មភាពរបស់គេនាវេលាទៀបភ្លឺថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៣ ចំពោះ ស្រី្តជាជនជាតិបរទេសនោះ គឺប៉ុន​ប៉ង(គំរាមប្លន់)យកទ្រព្យសម្បត្តិរបស់ស្រ្តីរងគ្រោះ នៅពេលដែលរូបគេដឹកស្រ្តីរូបនោះទៅដល់ចំណុចស្ងាត់ណាមួយក្នុងភូមិសាស្រ្ត សង្កាត់អូរចារក្រុងបាត់ដំបង តែប៉ុណ្ណោះ គឺពុំមានសកម្មភាពអ្វីផ្សេងនោះទេ។

សូមជម្រាបជូនថា នាវេលាទៀបភ្លឺថ្ងៃទី​០៥​ ខែ​ សី​ហា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ០៤និង០៧​ នាទី​នៅ​ចំណុច​លើផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ អញ្​ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំ​បង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​ម៉ូតូ​កង់​បី​ ដឹក​ជនរងគ្រោះ​ ឈ្មោះ​ DIET​SCHY HELENE EMMA ភេទស្រី​ អាយុ​ ២២​ ឆ្នាំ​ ជនជាតិ​ បារាំង​ ពី​ចំណុច​ផ្លូវ​បេតុង​ក្រោយផ្សារ​វត្តលៀប​ ស្ថិត​ក្នុង​ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ដោយ​ជនរងគ្រោះ​ប្រាប់​ថា​ឱ្យជូន​ទៅ​ផ្ទះសំណាក់​ ពេជ្រ​ ខៀវ​ ប៉ុន្តែ​ជនសង្ស័យ​ខាងលើមិន​បាន​ជូន​ទៅ​ផ្ទះសំណាក់​ទេ​ ហើយ​ជិះ​ទៅ​តាម​ផ្លូវ​បេតុង​ក្រោយផ្សារ​ ភួ​ ពុយ​ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ថា​ឱ្យឈប់​ ប៉ុន្តែ​ជនសង្ស័យ​ខាងលើ​មិន​ឈប់​ ទើបបត់​ឆ្វេង​បណ្តាលឱ្យក្រឡាប់​ម៉ូតូ​កង់បី​ ហើយ​ជនរងគ្រោះ​ក៏​បាន​ឱកាសលោតរត់ចេញ​ពី​កង់​បី​នោះ​ បណ្តាលឱ្យរងរបួសបាក់ឆ្អឹង​ម្រាម​ដៃ​កណ្តាល​ និង​រលាត់​ស្បែក​លើច្រមុះ​ និង​កែងដៃ​ខាង​ស្តាំ​ ហើយភ្លាមៗអ្នកបើកម៉ូតូកង់បី បានលើកម៉ូតូនោះជិះគេចខ្លួនបាត់ទៅ។

នៅថ្ងៃដដែលនេះ សមត្ថកិច្ចនគរ​បាល បានទទួលព័ត៌មាននេះពីអ្នក​ប្រើប្រាស់បណ្តាញសង្គម ទើបសមត្ថកិច្ច ធ្វើការស្រាវជ្រាវភ្លាមៗស្វែង​រកជនរងគ្រោះ និងសាក្សី ភស្តុតាង​នានា រហូតដល់ថ្ងៃទី៧ ខែ សី​ហា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានតែម្តង។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺថាជនសង្ស័យឈ្មោះ ទេព ភាឡី ហៅលីញ រូប​នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ធ្វើការបង្រ្កាបឃាត់ខ្លួនបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ម្តងរួមមកហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៨ ដែលកាលនោះរូបគេបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះម្នាក់ជាស្ត្រីជនជាតិបារាំងផងដែរ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅក្រុងបាត់ដំបង ប៉ុន្តែក្រោយពីចេញពីពន្ធនាគារវិញ រូបគេនៅតែបន្តប្រព្រឹត្តិសកម្មភាពបែបនេះបន្តទៀត ដោយគ្មានការរាងចាលនោះឡើយ ដែលពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសជាថ្មីម្តងទៀតទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
×