Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសចិន

spot_img

ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ផន ទូច ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប់ពាក់ព័ន្ធករណីជួញដូរមនុស្ស (នាំចេញក្រៅភូមិសាស្រ្តដោយមានគោលដៅ) ប្រទេសចិន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×