Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី១- ៤ កញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់បោកបក់ខ្លាំង រលកសមុទ្រខ្ពស់ៗ សូមពលរដ្ឋមានការប្រុងប្រយ័ត្ន

spot_img

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១- ៤ ខែកញ្ញា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាស ពីស្ថានភាពអាកាសធាតុ តំបន់មាត់សមុទ្រ អាចមាន ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់បោកបក់ខ្លាំង រលកសមុទ្រខ្ពស់ៗ សូមពលរដ្ឋដែលរស់នៅតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ ។


ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។ ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដូច្នេះសូមបងប្អូនដែលរស់នៅតំបន់មាតសមុទ្រទាំងឡាយ សូមប្រុងប្រយត្ន័។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×