Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមសកម្មជន ជំរុញឲ្យនាយករដ្ឋមន្រ្ដីថៃ ត្រូវតែរក្សាការអនុវត្ដទោសនៅសល់របស់ថាក់ស៊ីន

spot_img

រាជធានីបាងកក៖ ក្រុមសកម្មជននយោបាយរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន (Srettha Thavisin) ស្តារទំនុកចិត្តសាធារណៈឡើងវិញពីនីតិរដ្ឋ ដោយធានា ថា អ្នកទោសជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងនៅតែបន្ដជាប់ពន្ធនាគារបន្ថែមទៀត។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន បានត្រឡប់មកកាន់ប្រទេសកំណើតរបស់គាត់វិញ  កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយការនិរទេសខ្លួន ដោយខ្លួនឯង រស់នៅក្រៅប្រទេស អស់រយៈពេល១៥ ឆ្នាំ ចាប់តាំងពីពួកយោធា បានបណ្ដេញគាត់ចេញពីអំណាច ដោយអំពើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០០៦មក។ មហាសេដ្ឋីថៃ រូបនេះ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ស្ថិតក្នុងទីក្រុងបាងកក រយៈពេល១៣ម៉ោង នៅមុនពេលគាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅរបស់ប៉ូលិស ជាកន្លែងដែលគាត់ស្នាក់នៅ។

ក្រុមនិស្សិត និង អ្នកធ្វើយុទ្ធនាការកំណែទម្រង់ ដឹកនាំ ដោយលោក ភីឈីត ឆៃមង្គល (Pichit Chaimongkol) បានដាក់ញត្តិទាមទារឱ្យលោក ថាក់ស៊ីន ត្រូវវិលចូលពន្ធនាគារគុកវិញ។ ញត្តិនេះ ត្រូវបានលោក សោមប៉ាស និលផាន ទីប្រឹក្សាលេខាធិការអចិន្ត្រៃយ៍ នៃការិយាល័យនាយករដ្ឋមន្ត្រី ជាអ្នកទទួល។

លោក ភីឈីត ឆៃមង្គល បានបញ្ជាក់ ថា សាធារណជន មានការសង្ស័យ ថា លោក ថាក់ស៊ីន  ទាមទារការព្យាបាល ហើយមនុស្សជាច្រើន ជឿ ថា អាជ្ញាធរបានប្រើប្រាស់សិទ្ធិឯកជនភាពរបស់គាត់ នៅក្នុងនាមជាអ្នកទោស ដើម្បីគេចចេញពីសំណួរ ជុំវិញបញ្ហាជំងឺរបស់គាត់។ ទន្ទឹមគ្នានេះ មានមនុស្សជាច្រើន ជឿ ថា បទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែ ត្រូវបានកេងប្រវ័ញ្ច ដើម្បីផ្តល់ឯកសិទ្ធិ ជូនដល់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ។

បើទោះជាយ៉ាងណា នាយកដ្ឋានកែប្រែ បានបដិសេធ ថា ទណ្ឌិត វ័យ៧៤ឆ្នាំរូបនេះ មិនបានទទួលការអនុគ្រោះអ្វីនោះឡើយ។ ប៉ុន្ដែនៅពេលនាយកដ្ឋានបានផ្ទេរលោក ថាក់ស៊ីន មកកាន់មន្ទីរពេទ្យប៉ូលិស ដោយសារតែគាត់កើតជំងឺលើសឈាម សរសៃសួត ជំងឺបេះដូង និងលក្ខខណ្ឌសុខភាពផ្សេងៗទៀ ត្រូវតែបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក ភីឈីត ឆៃមង្គល បានកត់សម្គាល់ឃើញ ថា គណបក្សភឿថៃ បានប្រកាសការផ្សះផ្សាជាតិ ជាអាទិភាពកំពូល ហើយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សនេះ បានសន្យា ថានឹងស្តារនីតិរដ្ឋ នៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួន។ ដូច្នេះរដ្ឋាភិបាលត្រូវតែធានា ថា មនុស្សទាំងអស់ ត្រូវតែប្រព្រឹត្ត ដោយស្មើភាពគ្នា ក្រោមនីតិរដ្ឋ ហើយមិនមានអ្នកជាប់ឃុំណាម្នាក់ ទទួលបានការអនុគ្រោះនោះឡើយ។ ដូច្នេះបញ្ហានេះ ទាមទារឲ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវនាំខ្លួនលោក ថាក់ស៊ីន វិលត្រឡប់ចូលពន្ធនាគារវិញ ដើម្បីបន្ដអនុវត្ដទោសទណ្ឌរបស់គាត់។ នាយករដ្ឋមន្ត្រី ត្រូវតែអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង ប្រកបដោយយុត្តិធម៌»។

លោក ថាក់ស៊ីន ត្រូវបានតុលាការកាត់បន្ថយការ ដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្រោមបទចោទប្រកាន់ទំនាស់ផលប្រយោជន៍ និង ការរំលោភបំពានសិទ្ធិអំណាច ក្រោយពេលគាត់បានវិលត្រឡប់មកដល់ប្រទេសកំណើត ភ្លាមៗ។ ប៉ុន្ដែព្រះមហាក្សត្រថៃ បានបន្ធូរបន្ថយព្រះរាជទានទោស ដល់លោក ថាក់ស៊ីន មកនៅត្រឹម ជាប់គុក១ឆ្នាំ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×