Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាអស្ចារ្យ! ស្រីស្អាត Henaa ចាប់ផ្តើមពី Gamer ក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈលំដាប់ពិភពលោក

ស្គាល់ Gamer ស្រីស្អាតស្រុកខ្មែរអត់? Henaa Gaming មែន? បើនិយាយពី Gamer ល្បីឈ្មោះអ្នកណាៗក៏ស្គាល់ “Henaa Gaming” ដែរ។ គាត់មានអ្នកគាំទ្ររហូតដល់ទៅជិត 760K នៅលើទំព័រ Facebook “Henaa Gaming”។ បើគេនិយាយដល់អ្នកលេងហ្គេមឆ្នើមនៅកម្ពុជា គេប្រាកដជានឹកដល់ Henaa​ មុនគេ។

ទឹកដៃនៃការលេងហ្គេមដ៏ឆ្នើមរបស់គាត់ពិតជាមានភាពល្បីល្បាញជាមួយនឹងភាពស្វាហាប់ របស់គាត់ បានធ្វើអោយទាក់ទាញយុវវ័យ និង Gamer ជាច្រើនទស្សនា និងទទួលបានចំនួន View មិនតិចនោះទេ។

“ប៉ុន្តែ​ការ​សម្រេច​បាន​ជោគជ័យ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ” ​តាម​ការ​លើក​ឡើង​របស់​ Henaa។

Henaa បានបន្តថា៖ “ការក្លាយជា Gamer ដែលជាស្ត្រី គឺមិនមែនជារឿងងាយឡើយ ព្រោះមិនមានស្ត្រីច្រើននៅក្នុងវិស័យនេះទេ។ ប៉ុន្តែអ្វីដែលជំរុញទឹកចិត្តខ្ញុំឱ្យបន្តដំណើរទៅមុខទៀត​ គឺស្នាម
ញញឹម ពេលវេលាដ៏ល្អ និងទំនាក់ទំនងដ៏រឹងមាំរបស់អ្នកលេងហ្គេមដូចគ្នា និងអ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ”។

ការខិតខំប្រឹងប្រែង ការមានភាពជឿជាក់ ការមានមហិច្ឆតា និងការឆ្ពោះទៅរកក្តីសុបិន្តរបស់ខ្លួន ធ្វើឱ្យ Henaa ក្លាយជាទូតសុច្ឆន្ទៈរបស់ ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ដែលជាភេសជ្ជៈជំនួយស្មារតី ពីក្រុមហ៊ុន ខេមបូឌា បេវេរេជ ខមប៉ានី លីមីធីត (កូកា-កូឡា)។ ជាមួយការគាំទ្រពី ភេសជ្ជៈ ថាំស៍ អាប់ ឆាច Henaa គ្រោងពង្រីកប្រជាប្រិយភាពរបស់គាត់ថែមមួយកម្រិតទៀត។

នៅក្នុងថ្ងៃសម្ភោធភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” កាលពីដើមខែសីហានេះ Henna បានបកស្រាយពីហេតុផលដែលនៅពីក្រោយការក្លាយជាទូតសុច្ឆន្ទៈ (BA) របស់ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ។

នៅ​ពេល​សួរ​ថា “តើ​អ្នក​ចូល​ចិត្ត​ ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ត្រង់ណា​? ” Henaa បាន​ឆ្លើយ​តប​ដោយ​មិនស្ទាក់ស្ទើរថា៖ “ខ្ញុំ​​ចូលចិត្តត្រង់ថាភេសជ្ជៈថ្មីមួយនេះ ផ្តល់​​នូវជម្រើស​រសជាតិ​ពីរ​ដែល​ខ្ញុំ​ចូលចិត្ត! កាន់តែភ្លក់ កាន់តែចូលចិត្ត។ វាមិនត្រឹមតែជាភេសជ្ជៈថ្មីនោះទេ ពេលខ្ញុំផឹក វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ‘ស្វាង’ ហើយអាចឱ្យខ្ញុំបន្តការងារដែលមានក្នុងកាលវិភាគប្រចាំថ្ងៃដ៏មមាញឹករបស់ខ្ញុំ។ ម៉ាកយីហោនេះ គឺជាផលិតផលថ្មីពីក្រុមហ៊ុន កូកា-កូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈដ៏ធំបំផុតមួយលំដាប់ពិភពលោក ផ្តល់ផលិតផលគុណភាពលំដាប់ពិភពលោក”។

Henaa បានបន្តទៀតថា៖ “ការក្លាយជា ទូតសុច្ឆន្ទៈ (BA) នៃម៉ាកយីហោពិភពលោក តែងតែជាក្តីស្រមៃមួយរបស់ខ្ញុំ ហើយខ្ញុំបានលើកទឹកចិត្តអ្នកផ្សេងទៀត ជាពិសេសយុវជនជំនាន់ថ្មី (Gen Z) ឱ្យបន្តរក្សានូវចំណង់ចំណូលចិត្តរបស់ពួកគេ និងស្វែងរកប្រភពនៃការលើកទឹកចិត្តដើម្បីឆ្ពោះទៅរកក្តីស្រមៃ ដូចទៅនឹងភេសជ្ជៈ​ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ដែលគាំទ្រ និងជំរុញគាត់ឱ្យដើរតាមសុបិន្តរបស់គាត់។

តោះ ហ្វេនៗរបស់ Henaa ត្រៀមខ្លួនហើយឬនៅសម្រាប់វត្តមានដំបូងរបស់ Henaa ក្នុងនាមជាទូតសុច្ឆន្ទៈ ក្នុងវីដេអូពាណិជ្ជកម្មភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM”? តោះទស្សនា
វីដេអូទាំងអស់គ្នា។

….. វីដេអូ Henaa បង្ហាញ first impression….

×