Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពសារព័ត៌មាន CEN ដឹងនាំដោយលោក អាន ច័ន្ទថ្លា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ព្រមទាំងនាំយកបច្ច័យរបស់លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី ចូលបុណ្យសព

spot_img

ភ្នំពេញ ៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងបុគ្គលិក CEN ដឹកនាំដោយលោក អាន ច័ន្ទថ្លា ចាងហ្វាង CEN បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ៩៦ ផ្លូវទួលជម្រុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្នុងនោះដែរថ្នាក់ដឹកនាំ CEN បាននាំយកបច្ច័យចំនួន ២លានរៀលរបស់លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី ( ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន) ចូលបុណ្យដល់បុណ្យសព មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងសាររំលែកមរណទុក្ខ ជូនឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងបុគ្គលិក CEN ក៏បានចាត់ទុកមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណជាម្តាយ និង ជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមក មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង បានតស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ សប្បុរសមួយរូបប្រកបដោយសមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងបុគ្គលិក CEN ក៏បានបញ្ជាក់ពីការចូលរួមរំលែកនូវមរណទុក្ខជាមួយឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

spot_img
×