Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​សម្តែង​ការ​គាំទ្រ និង​ពេញចិត្ត​ខ្លាំ​ង ចំពោះ​ទង្វើ​ដ៏​ល្អ​មួយ​នេះ​របស់​ប៉ូលិស យក​ទៅ​អា​ន ហើយ​ចូលរួម​គោរពច្បាប់​ទាំងអស់គ្នា

ជាការពិតណាស់ បើតាមការសង្កេតឃើញ នោះអ្នកជិះម៉ូតូជាពិសេសយុវវ័យ និងក៏ដូចពលរដ្ឋទំនើងមួយចំនួន គឺនៅតែមិនគោរពច្បាប់ចរាចរណ៍ ដោយបើកបរមិនពាក់មួកសុវត្ថិភាពការពារគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុណាមួយសោះឡើយ បើទោះជាបានដឹងថា ការមិនពាក់មួកសុវត្ថិភាព ត្រូវបានប៉ូលិសចរាចរផាកពិន័យក្នុងម្នាក់ស្មើ ៦ ម៉ឺនរៀល យ៉ាងណាក៏ដោយ។

តែយ៉ាងណាមិញ វីដេអូមួយដែលបង្ហាញប៉ូលិសចរាចរនៅខាងក្រុងព្រះសីហនុ ដែលត្រូវបានមើលឃើញថាមានក្រមសិលធម៌ និងវិជ្ជាជីវៈជាមន្រ្តី បានចុះធ្វើការចែកខិតប័ណ្ណ និងក៏ដូចពន្យល់ណែនាំបន្ថែម ទៅកាន់ប្រជាពលរដ្ឋដែលមិនគោរពច្បាប់ ជាមួយពាក្យសម្តីដ៏ពិរោះពិសារ បានធ្វើឲ្យមហាជនជាច្រើន សម្តែងការគាំទ្រ និងពេញចិត្តជាខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូគេបានឃើញប៉ូលិសវ័យក្មេងៗ រួមជាមួយប៉ូលិសស្រីៗ ដែលជាមន្រ្តីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ បានយកខិតប័ណ្ណនៃច្បាប់ចរាចរណ៍ផ្លូវគោក ចែកជូនដល់បងប្អូនអ្នកដំណើរទាំងម៉ូតូ ឡាន និងកង់បី ឲ្យបានយល់ដឹងពីការប្រការណាដែលត្រូវបានហាមឃាត់ក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកំពុងកើតនៅលើដងផ្លូវ មានជារៀងរាល់ថ្ងៃ។

ក្រោយពីបានឃើញទង្វើដ៏ប្រពៃបែបនេះ​ ប្រជាពលរដ្ឋជាច្រើនបានបង្ហាញអារម្មណ៍រីករាយ លើកឡើងថា៖ «ល្អណាស់​បងៗ គាំទ្រ…បែបនេះ ជាអ្វីដែលពលរដ្ឋចង់បាន ចង់ឃើញណាស់»។ តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ក៏សំណូមពរសូមបញ្ឈប់ប៉ូលិស «នាងពួន» និងប៉ូលិសផាកយកលុយចូលហោប៉ៅ ដែលអនុវត្តមិនត្រឹមត្រូវ ក្រៅក្រមសិលធម៌វិជ្ជាជីវៈ ដែលជារូបភាពដ៏អាម៉ាស សម្រាប់ស់ប្រទេសជាតិ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×