នៅថ្ងៃទី ១៩ ខែកក្កដា ប៉ូលិសឥណ្ឌាទើបចាប់ខ្លួនបុរស៦នាក់ ដែលទាក់ទិនដល់ករណី ដាក់ថ្នាំសណ្តំយុវតីរុស្ស៊ីម្នាក់ ដែលមកទេសចរណ៍ប្រទេសនេះ រួចធ្វើការរំលោភជាសមូហភាព ។
នេះជាជនល្មើស ៦រូប ដែលរំលោភបូកលើភ្ញៀវទេសចរស្រី សញ្ជាតិស្វីសកាលពីឆ្នាំ ២០១៣ ។
តាម Asia One ស្ត្រីជាភ្ញៀវទេសចរណ៍រុស្ស៊ី អាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញស្ថិតក្នុងសភាពននលគោក ហើយសន្លប់បាត់ស្មារតីក្នុងបន្ទប់ផ្ទះសំណាក់ លើកម្រាលឥដ្ឋ នាថ្ងៃទី ១៦ ខែកក្កដា ។
លើមុខ និងដៃរបស់ជនរងគ្រោះមានស្មាមខាំជាច្រើន ។ នាងបានមកទេសចរណ៍ម្នាក់ឯង នៅប្រជុំជន Tiruvannamalai រដ្ឋ Tamil Nadu កាលពីចុងសប្តាហ៍មុនេះ ។
ភ្នាក់ងារស៊ើបអង្កេត Mangayar Karasi ពោលថា ៖ “បុរស ៦នាក់ បានត្រូវចាប់ខ្លួន ពីបទដាក់ថ្នាំសណ្តំ និងចាប់រំលោភភ្ញៀវទេសចរនារី” ។ ក្នុងចំណោមអ្នកចាប់រំលោភមានតាំងពីអ្នកគ្រប់គ្រងផ្ទះសំណាក់ អ្នកនាំផ្លូវ ។
បច្ចុប្បន្នជនរងគ្រោះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែពួកជនល្មើសបានប្រើថ្នាំសណ្តំហួសកម្រិត និងរងរបួសស្រាល ។ របាយការណ៍ពេទ្យបញ្ជាក់ថា នាងរងការរំលោភពិតមែន ។
រឿងរំលោភបូក មិនថា នារីឥណ្ឌ ឬភ្ញៀវទេសចរទេ តែងកើតឡើងជាប្រចាំ ហេតុនេះបើចង់ទេសចរណ៍ប្រទេសនោះ ពុំគប្បីទៅតែម្នាក់ឯង ពិសេសគឺនារីៗតែម្តង ៕ លីសា