Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ កិច្ចប្រជុំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នឹងបន្តអនុវត្តស្វែងរក យន្តការរួម ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព

spot_img

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកក្រោមវត្តមានភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ ជាពិសេសវត្តមានប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស ដែលក្នុងនោះមាន ប្រតិភូកាកបាទក្រហមកម្ពុជា កាកបាទក្រហមឥណ្ឌូនេស៊ី កាកបាទក្រហមឡាវ អឌ្ឍចន្ទក្រហមម៉ាឡេស៊ី កាកបាទក្រហមមីយ៉ាន់ម៉ា កាកបាទក្រហមហ្វីលីពីន កាកបាទក្រហមសិង្ហបុរី កាកបាទក្រហមថៃ កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម ។

ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវជាអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានផលជះបន្ថែមទៀត។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ការជួបជុំនាឱកាសនេះ នឹងផ្ដល់ឱកាសសម្រាប់ការចែករំលែកព័ត៌មាន មេរៀន បទពិសោធន៍ ជាមួយនឹងដំណោះស្រាយនានា ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឱ្យកាន់តែសកម្ម ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងាររួមឆ្លើយតបបានទាន់ពេលវេលាទៅនឹងការផ្ដល់សេវាកម្មមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និង ជនរងគ្រោះដោយប្រការផ្សេងៗ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពប្រជាជននៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍ ឱ្យបានកាន់តែប្រសើរឡើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បន្តថា សមាគមជាតិកាកបាទក្រហមកម្ពុជា ក៏ដូចជាសមាគមជាតិក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បាន និងកំពុងផ្ដល់យ៉ាងសកម្ម នូវសេវាមនុស្សធម៌ ជួយដល់អ្នកងាយរងគ្រោះ និង អ្នករងគ្រោះ នៅក្នុងសហគមន៍របស់ប្រទេសរៀងៗខ្លួន និង ទៅតាមកិច្ចសហប្រតិបត្តិការ ក្នុងភូមិភាគ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាមគ្គុទេ្ទសក៍តម្រង់ទិស សម្រាប់ការងារមនុស្សធម៌រួម នៅក្នុងតំបន់ប្រកបដោយចីរភាព។ សម្តេចប្រធានដឹកនាំកិច្ចប្រជុំ មានសុទិដ្ឋិនិយមចំពោះគំនិតផ្ដួចផ្ដើមខាងលើហើយសង្ឃឹមថា កិច្ចប្រជុំរបស់យើង នឹងបន្តអនុវត្តស្វែងរក យន្តការរួម ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ឱ្យកាន់តែ មានវិសាលភាពទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×