Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជាឃាតករសម្លាប់គ្រូទាយនៅវត្តភ្នំ បានសម្រេចចិត្តសម្លា.ប់ខ្លួននៅបន្ទប់ឃុំឃាំង អធិការដ្ឋាននគរបាលខណ្ឌដូនពេញ

spot_img

ភ្នំពេញ ៖ ស្ត្រីជាឃាតករម្នាក់ ដែលសម្លាប់គ្រូទាយនៅវត្តភ្នំ ត្រូវប៉ូលិសតាមចាប់នៅខេត្តពោធិសាត់ ពេលនេះបានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅបន្ទប់ឃុំឃាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ស្ត្រីឈ្មោះ បន ខង អាយុ៥១ឆ្នាំ ដែលជាឃាតករសម្លាប់គ្រូទាយសន្លឹកបៀរ នៅវត្តភ្នំ ដើម្បីប្លន់យកគ្រឿងអលង្កា ហើយរត់ទៅលាក់ខ្លួនពួនអាត្មាអស់ជាច្រើនថ្ងៃ នៅឯខេត្តពោធិសាត់ ហើយត្រូវកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តពោធិសាត់ សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង២៥នាទី តាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៣ ហើយបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចង.កសម្លាប់ខ្លួន នៅបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពនិងទីតាំងកើតហេតុ ដោយសមត្ថកិច្ចបញ្ជាក់ថា ស្ត្រីដែលជាឃាតករខាងលើនេះ ពិតជាបានចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×