Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិតដល់​ថ្ងៃចូលរោង​ការ​ទៅ​ហើយ គូ​ដណ្ដឹង​មួយគូ បែរជា​ជួប​គ្រោះ​អកុសល​ដ៏​រន្ធ.ត់​មួយ​នេះ បណ្ដាលឲ្យ​អស់ជីវិត​​ព្រម​ជាមួយគ្នា យ៉ាង​អាណោច​អាធម​ជាទីបំផុត

គូស្នេហ៍វ័យក្មេងមួយគូ ដែលទើបភ្ជាប់ពាក្យជាមួយគ្នាបានរយៈពេលជិត៥ខែ និងជិតដល់ថ្ងៃរៀបការទៅហើយ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ ដែលធ្វើឲ្យក្រុមគ្រួសារសាច់ញាតិ រួមទាំងមិត្តភក្ដិ សោកសង្រេងជាពន់ពេក និងក្ដីអាឡោះអាល័យយ៉ាងក្រៃលែងបំផុត។

ជាក់ស្ដែង គូស្នេហ៍ដ៏អភ័ព្វមួយគូនេះ ត្រូវបានដឹងថា ពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា ដោយមានចាស់ទុំដឹងឮ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងជិតដល់ថ្ងៃដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗខាងមុខនេះទៅហើយ តែជាអកុសល បែរជាត្រូវអស់ជីវិតក្នុងពេលតែមួយជាមួយគ្នានៅក្នុងគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ នេះបើតាមប្អូនស្រីរបស់នារីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Łéàp Mã Cãv» បានប្រាប់តាមរយៈខមិនទាំងអារម្មណ៍ឈឺចាប់ដូច្នេះថា៖ «បងស្រីខ្ញុំ ជិតដល់ថ្ងៃការហើយ មកជួបរឿងចឹងទៀត ទៅអោយបានសុខណាចែ»។

ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ឆក់យកអាយុជីវិតគូស្នេហ៍មួយគូនេះ បើយោងតាមប្រភពពីអធិការដ្ឋាន ន.ប ស្រុកស្រែអំបិល បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ៣៥ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរាណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តកុងទិន័រ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះគ្នាប្រុសស្រីពីរនាក់ (គូស្នេហ៍ជាគូដណ្តឹងនឹងគ្នា) ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើរបរឡានកុងតាន័របានរត់គេចខ្លួនបាត់ បន្សល់ទុកសពជនរងគ្រោះជាគូស្នេហ៍ដេកស្លាប់យ៉ាងអាណោចអាធម និងម៉ូតូដែលត្រូវបានរថយន្តបុកខ្ទេចខ្ទី។ បន្ទាប់ពីធ្វើការវាស់វែង និងកំណត់ហេតុរួច សាកសពគូស្នេហ៍រងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យគ្រួសារសាច់ញាតិ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមាន​អាសយដ្ឋាន​ ស្ថិតនៅ​ចំណុចក្បែរទីតាំងកើតហេតុ។ ចំណែករថយន្តត្រូវបានកម្លាំងផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី។

តែជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឲ្យគូស្នេហ៍ទាំងពីរ ដែលជិតដល់ថ្ងៃរោងការ ត្រូវបាត់បង់ជីវិតជាមួយគ្នាបែបនេះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានលើកឡើងពីជំនឿតាំងពីបុរាណជាការដាស់តឿនឲ្យចេះជឿខ្លះៗទៅថា៖ «ចាស់ៗតែងតែនិយាយថា ជិតដល់ថ្ងៃរៀបការគេមិនសូវឲ្យដើរយប់ៗពេកទេ ព្រោះមានពួកច្រណែនតាមធ្វើបាប តែជាពួកដែលយើងគ្រប់គ្នាមើលអត់ឃើញ»។ តែទោះជាយ៉ាងណា មហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្រណោះ និងបួងសួងដល់វិញ្ញាណក្ខន្ធអ្នកទាំងពីរថា៖ «មិនបានកើតថ្ងៃជាមួយគ្នា តែបានស្លាប់ថ្ងៃជាមួយគ្នា បើមានជាតិក្រោយពិត សូមឲ្យអ្នកទាំងពីរមានអាយុវែងជាងនេះ ហើយស្រឡាញ់គ្នាដូចជាតិនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×