Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ១៤ឆ្នាំ ដែលត្រូវបាន​ក្មេ.ងស្ទា.វ ៦ នាក់ រំ​លោ.ភ​បូក​ អ្នកស្រី ម៉ម សុ​ម៉ាលី ទៅ​ទទួល​​ផ្តល់​ភាព​ក​ក្តៅ​ហើយ ខណៈ​លេចឮ​ព័ត៌មាន​ឪពុក​ម្តាយ​កំពុង​រត់ការ​ឲ្យ​កូន​នៅ​ក្រៅ​ឃុំ

ករណីរំលោភសេពសន្ថវៈ (បូក) ទៅលើក្មេងស្រីអាយុ​ ១៤ ឆ្នាំ ម្នាក់ នៅក្នុងខេត្តពោធិ៍សាត់ ពីសំណាក់ក្មេងស្ទាវជាសិស្សសាលាដូចគ្នាចំនួន ៦ នាក់ មានអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ១៦ ឆ្នាំ ដែលបានធ្វើសកម្មភាពរំលោភយ៉ាងសាហាវ រហូតដល់ថ្នាក់នាងសន្លប់បាត់បង់ស្មារតី និងរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បានធ្វើឲ្យមហាជនផ្ទុះកំហឹងឈឺចាប់យ៉ាងខ្លាំង និងក៏បានស្នើឲ្យសមត្ថកិច្ច-តុលាការ កុំឲ្យក្មេងស្ទាវឈាមរាវទាំងនេះរួចខ្លួនឲ្យសោះ។

យ៉ាងណាមិញ ក្រោយទទួលបានព័ត៌មាននៃហេតុការណ៍រំលោភបូកដ៏តក់ស្លុតនេះ ដែលបានបានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទី រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចនៅត្រង់ចំណុចភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវេញ ខេត្តពោធិ៍សាត់, អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ «អាហ្វេស៊ីប» ដែលតែងតែជួយសង្គ្រោះក្មេងស្រីរងគ្រោះពីអំពើរំលោភរាប់មិនអស់ បានកាន់ផ្ទះក្មេងស្រីរងគ្រោះអាយុ ១៤ ឆ្នាំ ដែលរស់នៅ​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ ដើម្បីនាំយកនាងមកនៅអង្គការ ដើម្បីទទួលការព្យាបាល ជាមួយការផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់សម្រាប់នាងយ៉ាងខ្លាំង។

បន្ទាប់មក អ្នកស្រី ម៉ម សុម៉ាលី ក៏បាន Live វីដេអូ រៀបរាប់ពីស្ថានភាពរបស់ក្មេងស្រីរងគ្រោះ ក្រោយទទួលរងការរំលោភបូកដ៏សាហាវនេះ គឺនៅពេលអ្នកស្រីបានទៅដល់ផ្ទះ នាងកំពុងតែព្យួរសារ៉ូម បើកភ្នែកម៉ក់ៗសម្លឹងមកកាន់អ្នកស្រីហាក់ពុំមានក្ដីសង្ឃឹមក្នុងជីវិតឡើយ ពោលគឺប្រៀបដូចមនុស្សគ្មានវិញ្ញាណអ៊ីចឹង ដែលឃើញហើយពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់។

អ្នកស្រីបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាសិស្សថ្នាក់ទី៩ ចំណែកក្រុមក្មេងស្ទាវជំទង់ដែលធ្វើសកម្មភាពរំលោភសេពសន្ថៈបូកលើនាង គឺជាមិត្តរួមថ្នាក់របស់នាងតែម្តង ហើយហេតុការណ៍កើតឡើងនេះ គឺដោយសារតែការទុកចិត្តមិត្តភក្ដិ។ ហេតុនេះ អ្នកស្រីក៏សូមអំពាវនាវដល់ឪពុកម្តាយដែលស្រលាញ់កូន សូមតាមមើលថែកូន និងជាពិសេសកូនស្រីខ្លួនឯង គឺមិនត្រូវប្រថុយទៅធ្វើលំហាត់នៅសាលាតែម្នាក់ឯង ក្នុងចំណោមសិស្សប្រុសច្រើននាក់នោះទេ។

អ្នកស្រីបន្តថា ចំពោះព័ត៌មានលម្អិតនៃហេតុការណ៍ដែលបានកើតឡើងទាំងស្រុង អ្នកស្រីនឹងជម្រាបជូនពេលក្រោយ ដោយព័ត៌មានលម្អិត គឺពិតជាសាហាវព្រៃផ្សៃណាស់ ដែលមិននឹកស្មានដល់។ តែយ៉ាងណាមិញ ក្រោយលេចឮព័ត៌មានមកថា មានអ្នកគ្រួសារជនសង្ស័យរត់ការឲ្យកូននៅក្រៅឃុំ អ្នកស្រីបានអំពាវនាវដល់សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ មេត្តាផ្ដល់យុត្តិធម៌ដល់ក្មេងស្រីរងគ្រោះផង សូមកុំឲ្យជនសង្ស័យអាចមានសេរីភាពពីសំណាញ់ច្បាប់ឲ្យសោះ ខណៈអ្នកស្រីជឿជាក់យ៉ាងមុតមាំថា ប្រទេសមានច្បាប់ នឹងមិនមានការរត់ការឲ្យជនសង្ស័យនៅក្រៅឃុំបានឡើយ។

អ្នកស្រីក៏បានធ្វើការអះអាងថា ជុំវិញករណីរំលោភសេពសន្ថវៈបូកដ៏សហាវនេះ អ្នកស្រីនឹងបន្ដតាមដាន និងរកយុត្តិធម៌ដល់ក្មេងស្រីរងគ្រោះរហូតដល់ទីបំផុត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងស្ទាវទាំង៦នាក់នោះ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រួចហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×