Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ខ្ពង់រាប និងមាត់សមុទ្រ មានការប្រុងប្រយ័ត្នខ្ពស់

spot_img

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ២៦ ដល់៣០ កញ្ញា២០២៣ និងមានភ្លៀង ខ្យល់ កន្ទា្រក់ ផ្គរ រន្ទះបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន ។ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពធាតុអាកាសរួចមកឃើញថាចាប់ពីថ្ងៃទី ២៦-៣០ កញ្ញានិង មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់ លើព្រះរាជាណាចក្រកម្ពុជា។

យោងតាមការព្យាករ សម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើ នឹង រំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របំជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបជូនខាងលើ នឹងបង្កឱ្យមានភ្លៀង ផ្គររន្ទះ ដែលនិង បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។ ១- តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ កញ្ញា ឆ្នាំ២០២៣។ ២- តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ខ្ពង់រាប និងមាត់សមុទ្រ មានការប្រុងប្រយ័ត្នខ្ពស់។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×