Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកសារព័ត៌មាន​ជើងចាស់ ពិភាក្សា​លើ តួនាទី​អ្នកសារព័ត៌មាន និង​ព័ត៌មាន​ក្លែងបន្លំ ទាក់ទិន​នឹង​ដំណើរការ​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ ក្លឹប​អ្នកការ​សែត​កម្ពុជា បាន​រៀបចំ​រៀបចំ​កិច្ចពិភាក្សា​លើ តួនាទី​អ្នកសារព័ត៌មាន និង​ព័ត៌មាន​ក្លែងបន្លំ ទាក់ទិន​នឹង​ដំណើរការ​បោះឆ្នោត ឆ្នាំ​២០១៨​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​។ កិច្ចពិភាក្សា​នេះ ធ្វើឡើង គឺ​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​មិន​ពិត ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​, លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​, លោក កៃ គឹម​សុខ ប្រធាន​ប្រតិបត្តិការ​សែត​ខ្មែរ​ថា​ម​, លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​លោក គី សុខ​លីម ស្ថាបនិក​សារព័ត៌មាន​អេឡិចត្រូនិច​ថ្មីៗ ព្រោះ​ទាំង​តំណាង​ស្ថាប័ន​សារព័ត៌មាន​មក​ពី​ស្ថាប័ន​មួយចំនួនទៀត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ថ្លែងថា ក្នុងនាម​លោក​តំណាងឱ្យ គ​.​ជ​.​ប ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន Fake News នេះ​គឺ គ​.​ជ​.​ប ជា​ស្ថាប័ន​បច្ចេកទេស និង​ជា​ស្ថាប័ន​ច្បាប់ គ​.​ជ​.​ប គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​កិច្ចការ​របស់​ខ្លួន​ជា​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់​ដែល​ពាក់ព័ន្ធ នឹង​មាត្រា​៤១​នៃ​រដ្ឋ​ធ​ម្ម​នុញ្ បានចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ខ្លួន សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន​, សេរីភាព​ខាង​បោះពុម្ភផ្សាយ សេរីភាព​ខាង​ការប្រជុំ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​យក​សិទ្ធិ​នេះ ដោយ​រំលោភ​ដេល​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដ៏​ទៃ ដល់​ទំនៀម​ទំលាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បន្តថា ពាក់ព័ន្ធ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា​១៤២ បាន​ចែង​យ៉ាងច្បាស់​ចំពោះ​ជន​ណា ដែល​ប្រើ​គ្រប់​មធ្យោបាយ​ទុច្ចរឹត នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅដល់​២០​លាន​រៀល​។ លោក​បាន​បន្តថា មធ្យោបាយ​ទុច្ចរឹ​តរួមមាន​៖ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឱ្យ​ទៅ​បោះឆ្នោត​, រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្ស​នយោបាយ​មិន​ឱ្យ​ឃោសនាបោះឆ្នោត​តាម​ការកំណត់​, ធ្វើឱ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​លើ​ការបោះឆ្នោត ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​នាំ​ឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​, បង្ក​ការរំខាន​មិន​ឱ្យ​ការបោះឆ្នោត​បាន​, បង្ក​ការរំខាន​មិន​ឱ្យ​រាប់​សន្លឹកឆ្នោត​បាន ធ្វើឱ្យ​ខូច​របៀបរៀបរយ​ក្នុងពេល​បោះឆ្នោត និង​ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារ ឬ​ប្រាក់​កាក​។​

​លោក​បាន​បន្ថែម ពាក់ព័ន្ធ​ករណី​នេះ Fake News នេះ គ​.​ជ​.​ប នឹង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទុច្ចរិត ដែល​ធ្វើឱ្យ​មាន​ឧបសគ្គ​ដល់​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវ​ច្បាប់​នៅ​ក្របខ័ណ្ឌ​ដែល​បាន​ចែង​នៅក្នុង​ច្បាប់​ផង​ដែរ​។​

​លោក ប៉ែន បូ​ណា បាន​ថ្លែងថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មិន​ពិត Fake News មិន​ឱ្យ​កើតមាន​នៅក្នុង​សង្គម​ខ្មែរ ជាពិសេស​ជិត​ដល់​ដំណាក់កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខនេះ អ្នកសារព័ត៌មាន​ទាំងអស់​មាន​តួនាទី​សំខាន់​ចំនួន​៣​គឺ​៖ ទី​១៖ គឺ​យើង​មិន​ត្រូវ​នាំ​គ្នា​បង្កើត​ព័ត៌មាន​មិន​ពិត (Fake News) ណាមួយ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​មហាជន​ដល់​អ្នកសារព័ត៌មាន ជា​ពិសេស​ប៉ះពាល់​ដល់​សង្គម​ជាតិ​ផង​ដែរ​។ ទី​២៖ ប្រសិនបើ​មាន​ព័ត៌មាន Fake News វា Post ឡើង​ក្នុង​នាម​យើង​ជា​អ្នកសារព័ត៌មាន​អាជីព​មិន​គប្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដោយ មិន​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ ដោយ​ចាត់ទុកថា​ព័ត៌មាន Fake News នេះ​ជា​ព័ត៌មាន​ពិត​នោះទេ ទាំងនេះ​វា​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់​អាជីព​របស់​យើង និង​មាន​គ្រោះថ្នាក់​ដល់​មហាជន​ផងដែរ​។​ទី​៣៖ អ្នកសារព័ត៌មាន​អាជីព​ត្រូវ​ចូលរួម​បន្សាប​ព័ត៌មាន Fake News ដែល​កើតឡើង ដោយ​ត្រូវ​រក​ព័ត៌មាន​ផ្សេង​ទៀត ដើម្បី​ពន្យល់​ដល់​មហាជន​ថា​នេះ​ជា​ព័ត៌មាន​មិន​ពិត​នោះទេ ជា​ព័ត៌មាន​ក្លែងក្លាយ​ដូច្នេះ​មហាជន​មិនត្រូវ​ជឿ​នោះ​ទេ​៕​ ដោយ ៖ កូឡាប

spot_img
×