ចិនកំពុងតែស្ថាបនាផ្លូវរូងខ្យល់ក្រោមដី ដើម្បីសាកពិសោធបណ្តាប្រភេទកំពូលអាវុធលឿនជាងសំឡេង ដែលប្រទេសនេះបាននិងកំពុងអភិវឌ្ឍ។ តាមគំរោងដល់ឆ្នាំ ២០២០ បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវបានសម្រេចហើយដាក់ឲ្យប្រើប្រាស់។
គេហទំព័រ SCMP ឲ្យដឹងថា ចិនកំពុងស្ថាបនាផ្លូវរូងខ្យល់ក្រោមដី១ ដែលបំពាក់ទៅដោយបណ្តាទួប៊ីនខ្យល់ធំៗ បង្កើតបានជាចរន្តខ្យល់ដ៏ខ្លាំងមានល្បឿនលឿនជាងគេពិភពលោក ដើម្បីសាកពិសោធន៍បណ្តាប្រភេទកំពូលយន្តហោះល្បឿនលឿនជាងសំឡេង។ តាមប្លង់ថ្មីនៃកំពូលយន្តហោះលឿនជាងសំឡេងរបស់ចិននោវាមានល្បឿនដល់ទៅ 12km/វិនាទី។ ជាមួយល្បឿនដ៏លឿននេះ វាអាចបោះពួយទៅដល់ឆ្នេរសមុទ្រប៉ែកខាងលិច ប្រទេសអាមេរិក ក្នុងអំឡុងពេលពុំដល់ ១៤នាទីផង។
តាមលោក Zhao Wei ដែលធ្វើការក្នុងគំរោងនេះឲ្យដឹងថា “ការស្ថាប់រូងខ្យល់នេះ គឺដើម្បីជំរុញបច្ចេកទេសអនុវត្ត ក្នុងវិស័យឧស្សាហកម្មលឿនជាងសំឡេង សម្រាប់បម្រើឲ្យវិស័យយោធា ដោយវាប្រៀបប្រដូចនឹងបរិស្ថានប្រតិបត្តិការនៃបណ្តាយន្តហោះលឿនជាងសំឡេង។ តាមរយៈនោះបណ្តាបណ្ហាកើតឡើងនានា ត្រូវបានរកឃើញ នឹងធ្វើការដោះស្រាយលើផ្ទៃដីតែម្តង”។
បច្ចុប្បន្នរូងខ្យល់ក្រោមដី ដែលមានកម្លាំងខ្លាំងបំផុតពីភពលោកគឺ LENX-X នៅ Buffalo, New York អាមេរិក ដែលមានកម្លាំងខ្យល់ដល់ទៅល្បឿន 10km/វិនាទី ពោលគឺលឿនជាងល្បឿនសំឡេងដល់ទៅ ៣០ដងឯណោះ។
យន្តដែលមានល្បឿនលឿនជាងសំឡេង ជាប្រភេទមធ្យោបាយអាចចលនាជាមួយល្បឿនកំពូលលឿនជាងសំឡេង Mach 5 (6.500km/h) លើស៥ដងនឹងល្បឿននៃសំឡេង ឬច្រើនជាងនេះទៀតផង។ កាលពីខែ ៣/២០១៧ កន្លងមក ចិនបានសាកពិសោធន៍ជើងហោះហើរប្រភេទយន្តហោះវាយលុកកំពូលលឿន ៧លើក ដោយជោគជ័យ នោះគឺប្រភេទ Wu-14 មានល្បឿនពី Mach 5 ដល់ Mach 10 ។
តាមអ្នកជំនាញការចិននោះ ប្រទេសនេះបានសាងសង់ផ្លូវរូងខ្យល់ក្រោមដីច្រើនហើយ ប៉ុន្តែផ្លូវខ្យល់ក្រោមដីថ្មីនេះ វាខ្លាំងហើយទំនើបបំផុតពិភពលោក ធានាសមមាត្រជោគជ័យខ្ពស់សម្រាប់ការពិសោធន៍អាវុធល្បឿនលឿនជាងសំឡេង។ ក្នុងផ្លូវនេះគេប្រើកង្ហាមានស្លាបប្រវែងដល់ទៅ ៣ម៉ែត្រ គួបផ្សំនឹងបច្ចេកទេសថ្មីៗគួបផ្សំថែមទៀត៕ សូយន