Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​ដាក់គុក​នារី​វ័យ​ជំទង់​ម្នាក់​ក្រោយពេល​រម្លូតកូន​ដែលជា​លទ្ធផល​ត្រូវ​បងប្រុស​បង្កើត​ចាប់រំលោភ​

ថ្វី​ត្បិត​ជនរងគ្រោះ​ត្រូវបាន​គេ​ចាប់រំលោភ​ក្ដី ប៉ុន្ដែ​នារី​វ័យ​១៥​ឆ្នាំ​រូបនេះ​នៅតែ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ក្រោម​ការចោទប្រកាន់ថា​នាង​បាន​បំពាន​ច្បាប់​អនីតិជន​ក្នុងការ​រម្លូតកូន​។​

​នារី​ម្នាក់​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​ការរំលោភបំពាន​ក្មេង​មិនទាន់​ពេញវ័យ​

AFP បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​តុលាការ​ស្រុក Muara Bulian លើ​កោះ​ស៊ូ​ម៉ា​ត្រា Listyo Arif Budiman ឱ្យដឹងថា ក្មេងស្រី​ដែល​រង​ការចោទប្រកាន់​នោះ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់គុក​៦​ខែ ពីបទ​បាន​បំពាន​ច្បាប់​ការពារ​ក្មេង​មិនទាន់​ពេញវ័យ ហើយ​រម្លូតកូន​។​នៅថ្ងៃនោះ​ដែរ បងប្រុស​បង្កើត​របស់​នាង​មាន​អាយុ​១៧​ឆ្នាំ ដែលជា​ជន​ចាប់រំលោភ​ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ​។

​ប៉ូលិស​បាន​ចាប់ខ្លួន​បងប្អូន​២​នាក់​នេះ​កាលពី​ខែមិថុនា ក្រោយពេល​ពួកគេ​រកឃើញ​សាកសព​ទារក​ម្នាក់​នៅ​ជិត​ចម្ការ​ដូងប្រេង Lulau ខេត្ដ​Jambi ។​ក្មេងស្រី​រូបនេះ​បាន​ត្រូវ​បងប្រុស​ចាប់រំលោភ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៧​។​ម្ដាយ​របស់​ក្មេងស្រី​ក៏​កំពុង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ដែរ ព្រោះ​បាន​ជួយ​កូនស្រី​ឱ្យ​រម្លូតកូន​។​

​ឥណ្ឌូណេស៊ី​បាន​ហាមឃាត់​ការ​រម្លូតកូន លើកលែងតែ​គភ៌​នេះ​អាច​ប៉ះពាល់​អាយុជីវិត​ម្ដាយ ឬ​ក្នុងករណី​លើកលែង​ដែល​ជន រងគ្រោះ​រង​ការរំលោភ​ផ្លូវភេទ​។ ការ​រម្លូត​ទាមទារ​ត្រូវបាន​ដំណើរការ​ដោយ​អ្នកមាន​ជំនាញ ហើយ​គភ៌​នោះ​ត្រូវមាន​អាយុ​មិន​លើសពី​៦​សប្ដាហ៍​៕

សូយន

 

×