Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ និង​លោកស្រី ជួសជុល​ផ្លូវ​ចាក់​ថ្ម​មិច​ប្រវែង​២២០០​ម៉ែត្រ ដើម្បី​សម្រួលការ​ស្ទះចរាចរណ៍​នៅ​ក្រុង​បាវិត​

ខេត្ត​ស្វាយរៀង​៖ ដោយសារ​ស្ថានភាព​ផ្លូវជាតិ​លេខ​១ នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​មាន​ភាព​ចង្អៀត បណ្តាល​អោយ​កកស្ទះ​ច​រា ច​រណ៍ ទាំង​រថយន្ត​ទាំង​តូច ទាំង​ធំ ជាពិសេស រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នោះ លោក​ឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍​ច្រកទ្វារ​ទី​២ និង​ជា​នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍ ច្រកទ្វា​ព្រំដែន អន្តរជាតិ បាវិត​និង​លោកស្រី ស ពៅ បាន​ជួយ​ស្ថាបនា និង​ជួសជុល​ផ្លូវ​ចាក់​ថ្ម​មិច​ប្រវែង ២ ២០០​ម៉ែត្រ ពី​ចំណុច​មាត់​ច្រកទ្វាព្រំដែន អន្តរជាតិ​បាវិត ទៅ​វត្ត​ព្រៃ​យាយ នៅក្នុង​ក្រុង​បាវិត​។ លោកនាយ​ប៉ុស្តិ៍​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ប្រចាំ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ថា ៖ ផ្លូវ​ដែល​លោក​និង​លោកស្រី​ជួសជុល​ក្នុង​គោលបំណង​សម្រួល​ការកកស្ទះ​ចរាច​រណ៍​តាម​បណ្តោយ​ផ្លូវ​លេខ​១​ហើយ​ក្នុងនាម​រូបលោក​ជា​នាយ​ប៉ុស្តិ​គឺ តែងតែ​យកចិត្ត​ទុក ដាក់​ជាមួយ​កងកម្លាំង អង្គភាព​ប៉ូលិស អន្តោប្រវេសន៍ និង​បាន​អប់រំ​ណែនាំ​មន្ត្រីក្រោមឱវាទ ត្រូវបំពេញ​តួនាទី​ឲ្យបាន​ល្អ ជា​ពិសេស​ត្រូវ​បម្រើសេវា ឯកសារ​ផ្សេងៗ ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យបាន​រលូន ។​

លោក​ឧត្តមសេនីយ៍ត្រី​បានប​ន្ត​ទៀតថា ដោយ​មើលឃើញ នូវ​ការកកស្ទះ​ចរាច​រណ៍ នៅ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ក្រុង បាវិត​ដែល​មាន​រថយន្ត​ច្រើន​ឆ្លងកាត់​ក្រុង រូបលោក​និង លោកស្រី បាន​ជួយ​ជួសជុល​ស្ថាបនា ផ្លូវ​វាង​ចាក់​ថ្ម​មិច​ប្រវែង​២២០០​ម៉ែត្រ នេះ ។

លោក​ឧត្តមសេនីយ៍ត្រី​បាន បន្ថែមថា មិន​ត្រឹមតែ​ជួយ​ផ្នែក​អាណាចក្រ​នោះទេ តែ​ផ្នែក​ពុទ្ធចក្រ​ក៏​លោក​និង​លោកស្រី ចូលរួម​យ៉ាង​សកម្ម ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ផង​ដែរ ដូចជា​បាន កសាង ព្រះវិហារ សាលាឆាន់ ស្រះ​ទឹក ក្លោងទ្វារវត្ត និង​សមទ្ធិ​ផល​នានា​ជាច្រើន នៅ​មូលដ្ឋាន​ក្រុង​បាវិត និង​នៅតាម បណ្តា​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ការកើនឡើង​ធ្វើឱ្យ​ចរន្ត​នៃ​ទំនិញ​មាន​ឆ្លងកាត់​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ជាហេតុ​ធ្វើឱ្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​១​មាន​សភាព​ចង្អៀត​ហើយ​កកស្ទះ​យ៉ាងខ្លាំង​ជាពិសេស​នៅ​ពេល​កម្មករ កម្មការិនី​ចេញពី​រោងចក្រ​ម្តងៗ​ដោយ​កន្លែង​ខ្លះ​ត្រូវ​ស្ទះ​រាប់​ម៉ោង​ទំ​រាំ​អាច​ឆ្លងកាត់​បាន​៕​វ៉ៃកូ​

×