Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​អ្នកគ្រូ​រូប​ស្អាត ចង់​បបួល​មេភូមិ-មេឃុំ មក​ជិះ​ម៉ូតូ​ទៅ​បង្រៀន​សិស្ស​ជាមួយ ពេលនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ចេញ​មក​បំភ្លឺ​យ៉ាង​ដូច្នេះ និង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ផង

spot_img

ក្រោយអ្នកគ្រូរូបស្អាត ចង់បបួលមេភូមិ-មេឃុំ ជិះម៉ូតូជាមួយទៅបង្រៀនសិស្ស ពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចេញមកសុំការយោគយល់ពីប្រជាពលរដ្ឋ និងសន្យាថា…

អ្នកគ្រូវ័យក្មេង រូបស្រស់សោភាម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង ថ្មីៗនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញអ្នកគ្រូបានសម្រេចចិត្តបង្ហោះសារយ៉ាងចាក់ដោត ចង់បបួលលោកមេភូមិ មេឃុំ ជិះម៉ូតូ ទៅបង្រៀនសិស្សជាមួយអ្នកគ្រូ នៅលើផ្លូវដ៏លំបាកវេទនាយ៉ាងខ្លាំង ខណៈផ្លូវមួយខ្សែនេះប្រជាជនរអ៊ូរទាំពីការលំបាកធ្វើដំណើរជាង ១០ ឆ្នាំ ហើយ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកគ្រូ «ឈិន គឹមឡា» កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះរូបភាពបង្ហាញស្ថានភាពផ្លូវពោរពេញដោយគ្រហក់ និងបែកភក់វ៉ល់ ភ្ជាប់សារសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចង់ឲ្យមេភូមិ មេឃុំ … ជិះម៉ូតូ មកបង្រៀនជាមួយខ្ញុំម្តង។ មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ។ ហឹម !!! ស្រុកខ្ញុំ ពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះលួចយំ ហើយក៏លួច … តិចៗដែរ។ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង»។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយអ្នកគ្រូ ឈិន គឹមឡា បានបង្ហោះសារនេះឡើង ដែលធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ជាមួយការរិះគន់ និងសើចចំអកឡើងព្រោងព្រាតរួចមក ទីបំផុត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្រាប់តែ «មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង» បានចេញសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកគ្រូ ដោយបានលើកឡើងបែបនេះថា៖ «យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរ ពេញផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ដែរ ដែលធ្វើឲ្យក្រុមការងារពិបាកក្នុងការជួសជុលអំឡុងពេលនេះ»។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងថា៖ «ក្រុមការងារមន្ទីរនឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការយោគយល់ដល់ក្រុមការងារមន្ទីរពេទ្យ»។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញការឆ្លើយតបខាងលើនេះ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង អ្នកគ្រូ ឈិន គឹមឡា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា៖ «នាងខ្ញុំត្រេកអរ និងពិតជាអរគុណខ្លាំងណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×