Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើមាន​ឪពុក​បែបនេះ​ទៀត​ទេ! កូនស្រី​ត្រូវ​ពូ​បង្កើត​ធ្វើសកម្មភាព​ដ៏​គួរ​ឲ្យ​ស្អ-ប់ តែ​បែរជា​ឪពុក​មិន​និយាយ​ស្តី​រក និង​កាន់ជើង​ពូ​ដែលបានប្រព្រឹ.ត្តទៅ​វិញ ធ្វើឲ្យ​នាង…

នេះពិតជារឿងមួយហួសចិត្តខ្លាំងបំផុត និងរកគិតមិនយល់នោះទេ ខណៈក្មេងស្រីដ៏អភព្វ និងគួរឲ្យអាណិតម្នាក់ ដែលត្រូវពូបង្កើតចាប់រំលោភសេពសន្ថវៈមកលើរូបនាងយ៉ាងតិរច្ឆាន ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលឡើងតុលាការ ស្រាប់តែឪពុកបង្កើតរបស់នាង បែរជាបញ្ចេញអាកប្បកិរិយាមិននិយាយស្តីរកនាងដ៏មិនសមហេតុផលទាល់តែសោះ ទាំងដែលរូបនាងជាជនរងគ្រោះ ខណៈដែលត្រូវបានដឹងថា ឪពុករូបនេះបែរជាកាន់ជើងជនល្មើសជាពូ ដែលប្រហែលជា ឪពុករូបនេះចង់ចោទប្រកាន់ថាកូនស្រីជាដើមហេតុធ្វើឲ្យពូជាប់គុកហើយមើលទៅ?។

ជាក់ស្តែង ទាក់ទិននឹងរឿងរ៉ាវស្ទើរតែមិនគួរឲ្យជឿនេះ ត្រូវបានអ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ «អាហ្វស៊ីប» ដែលតែងជួយសង្គ្រោះក្មេងស្រីរងគ្រោះពីអំពើដ៏ស្មោគគ្រោកបែបនេះរាប់មិនអស់ បានបង្ហោះវីដេអូកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញរូបភាពដ៏គួរឲ្យសែនសោកសង្រេងរបស់ក្មេងស្រីរងគ្រោះ ដោយអ្នកស្រីបាននិយាយរៀបរាប់ក្នុងវីដេអូឲ្យដឹងថា ក្មេងស្រីរងគ្រោះ គឺជាក្មេងស្រីដ៏ឆ្លាត នាងត្រូវបានពូបង្កើតរំលោភ ហើយមុនពេលឡើងតុលាការ នាងបានធ្វើសម្មាធិដើម្បីឲ្យចិត្តស្ងប់។ ប៉ុន្តែ អ្វីដែលធ្វើឲ្យនាងពិបាកចិត្តខ្លាំងនោះ គឺនៅពេលជួបមុខឪពុកនៅតុលាការ បែរជាឪពុកបង្កើតមិននិយាយស្តីរក ដែលធ្វើឲ្យនាងពិបាកក្នុងការទទួលយកជាខ្លាំង ព្រោះត្រូវពូបង្កើតរំលោភហើយ តែបែរជាត្រូវឪពុកមិននិយាយរកថែមទៀត។

អ្វីដែលកាន់តែសង្វេគចិត្តដ៏សែនពេកក្រៃនោះ គឺក្រោយវិលត្រឡប់ពីតុលាការវិញ នាងតូចរងគ្រោះមិនព្រមនឹកនារឿងបាយទឹកនោះទេ ដោយនាងបានឈរក្រោមដំណក់ទឹកភ្លៀង មិនដឹងថា អារម្មណ៍របស់នាងពិបាកខ្លាំងយ៉ាងណានោះទេ។ ទោះជាយ៉ាងណា ជឿថានាងនឹងរំសាយអារម្មណ៍មួយនេះបន្តិចម្តង ខណៈទទួលបានការទូន្មានអប់រំផ្លូវចិត្ត និងផ្តល់ភាពក្តៅ ទទួលយកនូវរបត់ជីវិតថ្មី ពីម្តាយចិត្តធម៌ ម៉ម សុម៉ាលី។

ក្រោយពីបានឃើញ និងបានលឺបែបនេះ មហាជនជាច្រើនបានសម្តែងនូវក្តីអាណិតអាសូរ ចំពោះក្មេងស្រីរងគ្រោះជាពន់ពេក និងបានបញ្ចេញអារម្មណ៍ដ៏ឈឺចាប់បែបនេះថា៖ «ពុទ្ធោ ! ឪអីក៏ចិត្តអាក្រក់ម្លេះ ម្ចាស់ថ្លៃអើយអាណិតក្មួយស្រីណាស់, ឪបែបនេះ កុំចង់និយាយរកអីកូន កូនបានជួបម្តាយចិត្តធម៌ដែលផ្តល់ភាពកក់ក្តៅដល់កូនហើយ កូនបានមករស់នៅក្នុងទីជម្រកដ៏សែនសុខហើយ, ឪឆ្កួត កូនស្ថិតក្នងសភាពបែបនេះគួរលើកទឹកចិត្ត ផ្តល់ក្តីស្រលាញ់អោយកូនកាន់តែខ្លាំង តែបែរជាមិននិយាយរកកូនវិញ តើមានឪបែបនេះប៉ុន្មាននាក់ទៀតទៅ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×