Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកសត្វគោរត់ឆ្លងផ្លូវ បណ្តាលឲ្យគោងាប់ ចំណែកបានមនុស្សបាក់កស្លាប់ភ្លាមៗ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកសត្វគោមួយក្បាល បានងាប់ ខណ:ដែលបុរសជាជនរងគ្រោះ ជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកសត្វគោមួយហ្វូងកំពុងតែដើរឆ្លងផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ១០ នាទីយប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកសារព័ត៌មានម្នាក់ បានជិះម៉ូតូតាមផ្លូវ៥០ ម៉ែត្រ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានឃើញសត្វគោមួយហ្វូងដើរចេញពីព្រៃ ពេញផ្លូវ ហើយពេលនោះបុរសជាអ្នកសារព័ត៌មានរូបនោះ បានឈប់ម៉ូតូនិងធ្វើការឡាយ ដើម្បីជូនជាដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ៥០ ម៉ែត្រសូមមានការប្រុងប្រយ័ត្ន ព្រោះថាផ្លូវខាងលើនេះ មានសត្វគោមួយហ្វូងមិនដឹងម្ចាស់នៅណានោះទេ បានដើរឆ្លងកាត់ពេញផ្លូវ ៥០ម៉ែត្រ ដោយសារតែខ្លាចបងប្អូនប្រជាពលរដ្ឋគ្រោះថ្នាក់ដោយយថាហេតុណាមួយ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលបុរសជាអ្នកសារព័ត៌មាន កំពុងតែធ្វើការឡាយសត្វគោមួយហ្វូងដែលដើរឆ្លងផ្លូវ ពេលនោះដែរ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាកបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបង្អង់ល្បឿនដើម្បីឲ្យសត្វគោដើរឆ្លងផ្លូវ ពេលនោះដែរបុររងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក MX KING ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KG- 6201 ជិះតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកហ្វូងគោ កំពុងតែដើរឆ្លងផ្លូវបណ្ដាលឱ្យគោស្ទាវមួយក្បាលងាប់ នៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសជាជនរងគ្រោះវិញ បានដួលបោកក្បាលនិងថ្នល់បាក់កស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យចុះទៅដល់កន្លែងកើតហេតុនឹងធ្វើការវាស់វែង យកម៉ូតូនិងសត្វគោមករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់គោចូលខ្លួនមកដោះស្រាលជាមួយនឹងសាច់ញាតិបុរសជាជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត។ ចំណែកសព ត្រូវបានសមត្ថកិច្ចដឹកមកតម្កល់នូវវត្តសំបួរមាស ដើម្បីស្វែងរកសាច់ញាតិ មកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×