Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន

spot_img

កំពង់ស្ពឺ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា៖ ដោយយោងលើស្ថានភាពទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ២០២៣ នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាច បង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។

ជាមួយគ្នានេះដែរជំនន់ទឹក ភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ស្ថិតឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹង ទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ស្ថិតក្នុងឃុំស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

សូមបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ទៅ ខេត្តកំពត ធ្វើការវាងតាមផ្លូវខេត្តលេខ១២២ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៣ ឆ្ពោះទៅផ្លូវ ជាតិលេខ៤១ និងសម្រាប់ទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ សូមធ្វើការវាងតាមផ្លូវខេត្តលេខ១២២B ឆ្ពោះទៅផ្លូវ ជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមសហការ អនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំនែកថែរក្សារផ្លូវថ្នល់-ស្ពាន ឱ្យប្រើ ប្រាស់បានយូរអង្វែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×