Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បុគ្គល ង៉ែត សំ​អូន ជា​អគ្គនាយក ប្រមូល​លុយ​ពី​អ្នកជំងឺ​ខូ-ចក្រ​លៀ-ន ១៨ នាក់ ទៅ​ប្តូរ​នៅ​ឥណ្ឌា ​អស់​​ជិត​១​លាន​​ដុល្លា​រ រត់បាត់ តែ​បែរ​មន្ទីរពេទ្យ​មិនដឹង​សោះ បាន​ចេញ​សេចក្តី​បំភ្លឺ​បែបនេះ

អ្នកជំងឺតម្រងនោម​ ឬហៅថា​អ្នកជំងឺខូចក្រលៀន ចំនួន ​១៨ ​នាក់​ បានចាញ់បោក​មន្ទីរពេទ្យ​ Metro RLV Poly Clinic អស់ប្រាក់ក្នុងម្នាក់ៗប្រមាណ ៥ ម៉ឺនដុល្លារ ព្រោះបន្ទាប់​ពីនាំអ្នកជំងឺ​ប្តូរ​ក្រលៀនទៅដល់ប្រទេស​ឥណ្ឌា ស្រាប់តែតំណាងមន្ទីរពេទ្យនេះដែលប្រមូលលុយពីសាច់ញាតិអ្នកជំងឺជិត១លានដុល្លារអាមេរិក បានរត់គេចខ្លួនបាត់ ដោយទុក​អ្នកជំងឺ​ចោល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​រាប់ខែ​ មិនបានសេវាព្យាបាល «ប្ដូរ​ក្រលៀន» ​ឡើយ​។

ជាក់ស្តែង អ្នកជំងឺខូចក្រលៀនម្នាក់ដែលកំពុង​ដេករង់ចាំសេវា​ប្តូរ​ក្រលៀន​ នៅឯប្រទេសឥណ្ឌា​ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា គាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា​ព្យាបាល​ជាមួ​យ​មន្ទីរ​ពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលជា​តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់​ប្រទេស​ឥណ្ឌា កាលពីអំឡុង​ខែមីនា ឆ្នាំ២០២៣ ហើយដើម្បីទ​ទួលបា​ន​សេ​វា​ដូរ​ត​ម្រ​ង​នោ​ម​នៅ​ប្រទេ​ស​ឥ​ណ្ឌា រូបគាត់បាន​បង់​ប្រាក់​ប្រមាណ ៥ ម៉ឺនដុល្លារ​អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជា​អគ្គនា​យក​ម​ន្ទី​រ​ពហុ​ព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានី​ភ្នំពេញ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីបានប្រគល់លុយឲ្យ និងត្រូវបាននាំ​ទៅដល់​ប្រទេសឥ​ណ្ឌា រូប​គាត់បែរជាមិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យា​នោះ​ឡើយ ដោយដេករង់ចាំរហូតមកដល់ពេលនេះ។

ទាក់ទងនឹងការដេករង់ចាំ​​សេ​​វាប្តូរ​តម្រងនោ​មនៅប្រ​ទេ​ស​ឥ​ណ្ឌា​ អ​ស់រ​យៈ​ពេ​ល ​៧ ​ខែម​ក​​​ហើ​យនេះ អ្នកជំងឺរងគ្រោះខាងលើ ​ក៏បា​ន​ទម្លាយមូលហេតុដ៏គួរឲ្យហួសចិត្តថា គឺដោយសារតែលោក ង៉ែត សំអូន ដែល​ជាអ​គ្គនា​យ​កមន្ទីរ​ពហុ​ព្យា​បាល​មេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រា​ក់ឱ្យទៅ​មន្ទី​រពេ​ទ្យមេ​ត្រូ​វនៅ​​ក្នុង​ប្រទេស​ឥណ្ឌា​ ខណៈពេល​សួរ​ទៅ​តំណាង​មន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុម​ហ៊ុន​​នៅ​​ភ្នំពេញក្ស័យធន មិនមាន​លុយ​បង់​សម្រាប់​ការ​ព្យា​បាលនេះឡើយ។

តែអ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺមានប្រភពព័ត៌មានបានបញ្ចេញឲ្យដឹងថា ពុំមែនមានតែអ្នកជំងឺម្នាក់ខាងលើទេដែលរងគ្រោះ គឺនៅមានអ្នកជំងឺជាពលរដ្ឋខ្មែររហូតដល់ទៅ ១៧ នាក់ផ្សេងទៀត ក៏រងគ្រោះចាញ់បោកដូចគ្នាដែរ ខណៈពួកគាត់កំពុងដេ​​ករង់ចាំទទួលសេវាព្យាបាលដូរតម្រងនោម​ ដែលបានអូស​បន្លាយ​អស់​ជា​ច្រើន​ខែមកហើយ ប៉ុន្តែ ការរង់​ចាំ​ហាក់គ្មានពន្លឺអ្វីសោះឡើយ ខណៈលោក ង៉ែត សំអូន ដែ​លជា​អ្ន​ក​ទទួ​​​លលុ​យ​នោះ បានគេចខ្លួនបាត់។

តែក្រោយព័ត៌មានករណីតំណាងមន្ទីរពេទ្យនេះ បានបោកប្រាស់ប្រមូលលុយអ្នកជំងឺជិត១លានដុល្លារ បានផ្ទុះឡើង ស្រាប់តែខាងម្ចាស់​មន្ទីរពេទ្យ​ Metro RLV Poly Clinic បានចេញសេចក្តីជូនដំណឹងដល់សាធារណជន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងបែបនេះថា បុគ្គលឈ្មោះ ង៉ែត សំអូន ដែលត្រូវជានាយកគ្រប់គ្រងមន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីត បានប្រើប្រាស់តួនាទីរបស់គាត់ នៅក្នុងក្រុមហ៊ុន ដោយមានកំហុសដែលមិនអាចទទួលយកបាន និងបានបង្ខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ ហើយបានយកលុយពីអ្នកជំងឺជាច្រើននាក់ដើម្បីព្យាបាល ជាពិសេសទៅប្រទេសឥណ្ឌា។ គាត់ក៏បានប្រមូលលុយពីបុគ្គលផ្សេងៗដែលដាក់បញ្ចាំឧបករណ៍របស់ក្រុមហ៊ុន ហើយមិនបានសងមកក្រុមហ៊ុនវិញដូចគ្នាទេ។

ម្ចាស់មន្ទីរពេទ្យ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទង្វើអមនុស្សធម៌ដែលបានធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ និងបានសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីប្រឆាំងទៅនឹងទង្វើរបស់បុគ្គលរូបនេះរួចហើយ និងក៏បានស្នើបងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺ សូមកុំបន្តការជឿ ឬ ធ្វើកិច្ចសន្យាណាមួយជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា ឬ អោយបុគ្គលនេះខ្ចីប្រាក់ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំណាមួយទៀត។ ម្ចាស់ក្រុមហ៊ុនបដិសេធមិនទទួលយកទំនួលខុសត្រូវណាមួយឡើយ សម្រាប់សកម្មភាពរបស់ភាគីដែលមកទាក់ទងរកសេវាព្យាបាលជាមួយបុគ្គល ង៉ែត សំអូន។

ទោះជាយ៉ាងណា ម្ចាស់មន្ទីរពេទ្យក៏បានកំពុងកំណត់ទីតាំង និងចំនួនអ្នកជំងឺដែលបុគ្គល ង៉ែត សំអូន បានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់ ហើយនឹងព្យាយាមបន្ថែមជំនួយជាច្រើនតាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×