ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ពានថ្ម សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹកឡើងខ្ពស់។
សូមអំពាវនាវប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ និងសត្វពាហនៈ ទ្រព្យសម្បត្តិមួយចំនួនទៀតសូមរកទីទួលសុវត្តិភាព អាជ្ញាធរមូលដ្ឋានកំពុងតែត្រៀមលក្ខណៈជួយសង្គ្រោះនិងអន្តរាគមន៍គ្រប់ពេល។
ស្ថានភាពទឹកស្ទឹងព្រែកត្នោតពេលនេះបានជន់លិចដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនហើយ។
ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៅតាមស្ទឹងព្រែកត្នោតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតត្រឹមម៉ោង០៦និង៤៣នាទី រួមមាន ៖
រងផលប៉ះពាល់ចំនួន០៦សង្កាត់ ៖
១-សង្កាត់គងនយ ៖ ចំនួន០៣ភូមិ, ចំនួនខ្នងផ្ទះ៤៥, ចំនួនគ្រួសារ៥២, មនុស្ស២៤៦នាក់ និង ផ្លូវចំនួន០១ខ្សែ ។
២-សង្កាត់ស្ពានថ្មី ៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។
៣-សង្កាត់សាក់សំពៅ ៖ ចំនួន០៧ភូមិ, ចំនួនខ្នងផ្ទះ ១៦២ ចំនួនគ្រួសារ ១៦២, ចំនួនមនុស្ស ៥១២នាក់ ។
៤-សង្កាត់ដង្កោ ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ ០៩, ចំនួនគ្រួសារ០៩,ចំនួនមនុស្ស៣០នាក់ ។
៥-សង្កាត់ព្រៃស ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ១៩, ចំនួនគ្រួសារ២១, ចំនួនមនុស្ស៦១នាក់ ។
៦-សង្កាត់ទៀន ៖ ចំនួន០១ភូមិ,ចំនួនខ្នងផ្ទះ៤៨,ចំនួនគ្រួសារ៥៩,មនុស្សចំនួន១៣៨នាក់ និង ផ្លូវចំនួន០១ខ្សែ ។
សរុប ៖ ចំនួន០៦សង្កាត់ ស្មើ១៧ភូមិ, ចំនួនខ្នងផ្ទះ៣១៦,ចំនួនគ្រួសារ៣៣៦,មនុស្សចំនួន១១៤៦នាក់ និង ផ្លូវចំនួន០២ខ្សែ៕ រក្សាសិទ្ធដោយ ៖ សួងសាម