Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដូវក្តៅ​ល្អ​សម្រាប់​សុខភាព​

​រដូវក្តៅ​តែង​មិន​ត្រូវបាន​មនុស្ស​ជាច្រើន​ចូលចិត្ត ដោយសារ​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ ប៉ុន្តែ​ពុំ​សូវ​មាន​នរណា​ដឹងថា រដូវក្តៅ​គឺជា​រដូវ​ល្អ​សម្រាប់​សុខភាព​, តាម Medicaldaily ។​

. បំពេញ​វីតាមីន D
​រឿង​មាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព​ពី​រដូវក្តៅ គឺជា​វីតាមីន D ។ រដូវក្តៅ​ជួយ​រក្សា​ប្រភព​ផ្គត់ផ្គង់​វីតាមីន D ស្ថិរភាព​សម្រាប់​សរីរាង្គ​, ពន្យឺត​ដំណើរការ​ជរាភាព​, ទប់ស្កាត់​រលាក​, កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​ឆ្អឹង​, ជួយ​ឲ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្លាំងក្លា ។ ថ្មីៗ​នេះ​ការស្រាវជ្រាវ​មួយ​បង្ហាញថា វីតាមីន D អាចធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​ឆាប់​ស្លាប់ នៅ​អ្នកមាន​បញ្ហា​បេះដូង ។​

. រដូវ​របស់​ផ្លែឈើ​
​រដូវក្តៅ ជា​រដូវ​សម្បូរ​ផ្លែឈើ ដែល​អាចជួយ​ឲ្យ​យើង​ទប់ស្កាត់​ការបាត់បង់​ទឹក និង​ផ្គត់ផ្គង់​សារជាតិ​ជីវជាតិ​ចាំបាច់​សម្រាប់​សរីរាង្គ ។​

. បែកញើស គឺ​ល្អ​សម្រាប់​សុខភាព​
​អ្នក​បែកញើស​, សរីរាង្គ​អ្នក​ត្រជាក់ ហើយ​ចលនា​ឈាម​រត់​នឹង​ល្អ​ជាង ។ បែកញើស ដោយសារ​រដូវក្តៅ ក៏​ជួយ​សម្អាត​ស្បែក ដោយ​វិធី​ជម្រះ​ស្អាត​បាក់តេរី​, ធូលី​កខ្វក់​, ប្រេង​… ។ បែកញើស​នៅ​ពាក់ព័ន្ធ​ដល់​ការរំដោះ endorphin ជួយ​កែប្រែ​សភាព​ផ្លូវចិត្ត និង​សុខភាព​ស្មារតី​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរឡើង ។​

. បេះដូង​មាំមួន​ជាង​
​ការស្រាវជ្រាវ​បង្ហាញថា ហានិភ័យ​កើត​ជំងឺ​បេះដូង កើនឡើង​ក្នុង​រដូវ​ត្រជាក់ តែ​ទាប​បំផុត​នៅ​រដូវក្តៅ ។​

​ពួក​អ្នកជំនាញការ​នៅ​ពុំទាន់​កំណត់​បាន​មូលហេតុ​ច្បាស់លាស់ តែ​ផលប្រយោជន៍​នេះ​អាច​បង្ហាញថា ដោយសារ​សុខភាព​ទូទៅ​របស់​អ្នក​ល្អ​ជាង​ក្នុង​រដូវក្តៅ ។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ត្រូវបាន​ចាត់ទុកថា​ខ្ពស់ជាង​ក្នុង​រដូវក្តៅ ប្រៀប​នឹង​ខែត្រជាក់ ៕​

លីសា

×