Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

spot_img

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាលស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទំនប់៧មករា ក្នុងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នតនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង ១១៖០០ ថ្ងៃនេះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ចំណែកសំណង់ទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទ្វារទឹកទំនប់តាសាលទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់ ១៩,១៥ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ១៩,៥០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ ដែលសន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាមស្ថានភាពនេះយ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×