Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខ្មែររងគ្រោះ ចំនួន ០៥នាក់ ត្រូវបានក្រុមហ៊ុនចិន ក្រុងបាវិត បោកបញ្ជូនមកធ្វើការនៅទីក្រុងឌូបៃ ដោយមិនទទួលបានប្រាក់ខែ និងត្រូវរងការចាប់បង្ខាំងទុក

spot_img

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ បានចេញផ្សាយព័ត៌មានថា ពលរដ្ឋខ្មែររងគ្រោះ ចំនួន ០៥នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ក្រុងបាវិត បោកបញ្ជូនមកធ្វើការនៅទីក្រុងឌូបៃ ដោយមិនទទួលបានប្រាក់ខែ និងត្រូវរងការចាប់បង្ខាំងទុក ព្រមទាំងជាប់បណ្តឹងហាមឃាត់ការធ្វើដំណើរត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះ។

ពួកគាត់ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ជួយដោះស្រាយ និងសម្របសម្រួលជាមួយអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ឱ្យអាចធ្វើដំណើរត្រលប់ទៅកម្ពុជាវិញ បានដោយសុវត្ថិភាពហើយ។

ចំណែកឯក្រុមហ៊ុនដែលមានទីតាំងក្នុងទីក្រុងឌូបៃនោះ កំពុងឋិតក្នុងចំណាត់ការផ្លូវច្បាប់របស់រដ្ឋអាជ្ញាអេមីរ៉ាតអារ៉ាប់រួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×