ភ្នំពេញ៖ ក្រសួងធនធានទឹក បាបជម្រាបជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ដល់២៦ ខែតុលា ឆ្នាំ២០២៣ សម្ពាធទាប ដែល កំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថា នឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់ មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិត ខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ -នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់នៅក្នុង កម្រិតបង្ហូរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៥០% ទៅ ៦០%។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី