Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនបរទេសជាច្រើននាក់ បន្ទាប់ពីមានការបែកធ្លាយវីដេអូរឿង អាសអាភាស នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTikTok

spot_img

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឆ្មក់ចុះឆែកឆេរអាគារមួយកន្លែង ឃាត់ខ្លួនជនបរទេសបានជាច្រើននាក់ បន្ទាប់ពីមានការបែកធ្លាយវីដេអូរឿង អាសអាភាស នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTikTokមួយចំនួន ។ ហេតុការណ៍ ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ ៣១០ សង្កាត់ បឹងកេងកង ទី១ ខណ្ឌ បឹងកេងកង។

បើយោងតាមប្រភពពីបុរសជាសន្តិសុខម្នាក់ ដែលបានឃើញហេតុការណ៍ខាងលើ បានបង្ហើបឲ្យដឹងថា នៅមុនកើតហេតុដោយរូបគាត់បានឃើញ ខាងកម្លាំងនាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចុះមកឆែកឆេរនិងឡោមព័ទ្ធនៅទីតាំងអាគារកើតហេតុខាងលើ ក្រោយមកក៏មានការឃាត់ជនបរទេសជាច្រើននាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងករណីចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយស្រ្តីរងគ្រោះពីរនាក់ បានស្ម័គ្រចិត្តថតនៅរឿងអាសអាភាសជាមួយនិងជនបរទេសនៅលើអាគារ កើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយនូវវីដេអូរឿងអាសអាភាស របស់ខ្លួនដែលថតជាមួយនិងជនបរទេស នៅលើបណ្តោយសង្គមតេឡេក្រាម និងមានការចែកចាយជាច្រើនផងដែរ ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌ ដើម្បីឲ្យជួយទៅលើរូបនាង។

ក្រោយពីខាងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំងពីររួច ក៏បានចុះមកអាគារខាងលើ និងឃាត់ខ្លួនទៅលើបុរសជនបរទេសបានជាច្រើននាក់ រួមមានសម្ភារៈផលិតរឿងមួយចំនួនថែមទៀត ដឹកយកទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕រក្សាសិទ្ធដោយ ៖ សាមេត

spot_img
×