Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងខ្លាំងទឹកហូរច្រោះ បាក់ស្ពានបេតុងនៅទួលសំបួរ ត្រូវបានជំនួសដោយស្ពានបេឡេជាបណ្ដោះអាសន្ន

ខេត្តកំពង់ចាម ÷ ភ្លៀងមួយមេយ៉ាងធំជាង ៤ម៉ោង ជាហេតុធ្វើឱ្យទឹកហូរបុកច្រោះបាក់សសរស្ពានបេតុងមួយកន្លែងនៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីពេលកន្លងទៅ ប៉ុន្តែមកដល់ពេលនេះ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចឱ្យសាងសង់ស្ពានដែកបេឡេជាបណ្ដោះអាសន្ន នៅក្បែរនោះសម្រាប់បង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។

លោក វ៉ា ស្រេង មេឃុំទួលសំបួរបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣ថា: បន្ទាប់ពីមានហេតុការណ៍បាក់ស្ពានបេតុងនេះ លោក ទុន ណេតអភិបាលស្រុកអមដំណើរដោយមន្ត្រីសាលាស្រុកបានចុះមកពិនិត្យមើលជាក់ស្ដែងនិងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត, ហើយថ្មីៗនេះត្រូវបាន លោកអភិបាលខេត្តអមដំណើរដោយប្រធានមន្ទីរសាធារណការខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ បានចុះមកពិនិត្យមើល ដោយបានឱ្យក្រុមការងារស្រស់ស្រាក់ស្រាំដំឡើងស្ពានដែកបេឡេនៅក្បែរនោះសម្រាប់បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងការដឹកកសិផលទៅកាន់ទីផ្សារមិនឲ្យមានភាពកកស្ទះ។ ស្ពានដែកបាឡេនេះនឹងត្រូវប្រើពេលវេលាយ៉ាងយូរ១០ថ្ងៃនិងរួចរាល់ជាស្ថាពរ។

ហើយស្ពានបេតុងថ្មីដែលមានទទឹង១០ម៉ែត្រនិងបណ្ដោយ៣០ម៉ែត្រ គ្រោងនិងស្ថាបនានៅខែមករាឬកុម្ភៈឆ្នាំ ២០២៤ខាងមុខ ដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍និងជនបទ។ សមិទ្ធិផលថ្មីនេះនឹងធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជាអាជ្ញាធរនាំគ្នាស្វាគមន៍យ៉ាងកក់ក្តៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត។

គួររំលឹកថា: ភ្លៀងមួយមេយ៉ាងធំរយៈពេល៤ម៉ោងកន្លះ កាលពិវេលាម៉ោង៤យប់ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បណ្ដាលឱ្យស្ពានបេតុងមួយកន្លែងមានទទឹង៥ម៉ែត្រនិងបណ្ដោយ១២ម៉ែត្រ ស្ថិតនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវទឹកហូរច្រោះគ្រឹះសសររលើងបាក់មួយកំណាត់ និងបាក់បន្តបន្ទាប់ទៀតរហូតបាក់ទាំងស្រុង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×