Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ក្រសួងអធិការកិច្ច ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរការអប់រំ រវាងកម្ពុជា ចិន មានជារៀងរាល់ឆ្នាំ ជួយបង្កលក្ខណៈឱ្យសិស្ស និស្សិត បន្តការសិក្សាទៅប្រទេសចិន ឬប្រទេសកម្ពុជា

spot_img

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បានថ្លែងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរការអប់រំ រវាងកម្ពុជា ចិន មានជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កលក្ខណៈឱ្យសិស្ស និស្សិតនៃប្រទេសទាំងពីរ ទទួលបានព័ត៌មានការសិក្សា ហើយសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីបន្តការសិក្សាទៅប្រទេសចិនឬប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត​ បានលើកឡើងបន្តទៀតថា ពិព័រណ៍អប់រំ ចិន-អាស៊ានលើកទី១ បានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ អ្នកជំនាញ និងអ្នកតំណាងធុរកិច្ចនានា បានបង្កើត ឱកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ក្លាយជាវេទិកាមិត្តភាព ដើម្បីលើកកម្ពស់ការអប់រំ និងវប្បធម៌ ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រទេសចិន និងប្រទេសកម្ពុជា។

ក្នុងកម្មវិធីបើកពិព័រណ៍អប់រំ ចិន-អាស៊ាន ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានថ្លែងថា ​ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍អប់រំ ចិន-អាស៊ាន ឆ្នាំ២០២៣ នេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍ វិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងថា ព័រណ៌អប់រំ ចិន-អាស៊ាន លើកទី១ ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនាពេលនេះ មិនតែបានផ្តល់ ព័ត៌មានសិក្សារបស់ប្រទេសទាំងពីរដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះនឹង ក្លាយជាការផ្ដល់ឱកាសដើម្បីឱ្យបណ្តាសាកលវិទ្យាល័យ និងស្ថាប័នអប់រំរបស់ប្រទេសចិន រួមទាំង គ្រឹះស្ថានអប់រំនៃប្រទេសនានា និងរួមទាំងប្រទេសកម្ពុជាផង បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ អ្នកជំនាញ និងអ្នកតំណាងធុរកិច្ចនានា បានបង្កើតឱកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ក្លាយជាវេទិកាមិត្តភាព ដើម្បីលើក កម្ពស់ការអប់រំ និងវប្បធម៌ ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រទេសចិន និងប្រទេសកម្ពុជា។

ឯកឧត្តម បានស្នើឲ្យមានការរៀបចំកម្មវិធីដ៏មានសារៈប្រយោជន៍ និងកិច្ចសហប្រតិបត្តិការលើការ ផ្លាស់ប្ដូរការអប់រំរវាងកម្ពុជា ចិនមានជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កលក្ខណៈឱ្យសិស្ស និស្សិតនៃប្រទេស ទាំងពីរ ទទួលបានព័ត៌មានការសិក្សា ហើយសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីបន្តការសិក្សាទៅប្រទេសចិនឬប្រទេសកម្ពុជា។

ដោយកម្មវិធីពិពរ័ណ៌អប់រំចិន អាស៊ាន នេះគឺជាកិច្ចសហការគ្នារវវាងសមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ រួមជាមួយ សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា ឯកឧត្តមថ្លែងគាំទ្រនិងលើទឹកចិត្តដល់សមាគមទាំអពីរនេះ បន្តកិច្ចសហការគ្នាឱ្យបានកាន់តែប្រសើរឡើង នឹងបន្តរៀបចំកម្មវិធីពិព័រណ៍អប់រំជាលក្ខណៈអន្តរជាតិ ជារៀងរាល់ឆ្នាំនៅកម្ពុជាដើម្បីឱ្យសិស្ស-និស្សិតកម្ពុជា មានឱកាសទទួលបាននូវព័ត៌មានសិក្សាកាន់តែទូលំទូលាយ និងទទួលបានការគាំទ្រពីសំណាក់គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

លោក កាវ ជាន (Mr. Gao Jian) ប្រធានសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បានលើកឡើងថា ពិព័រណ៍អប់រំចិន-អាស៊ាន មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងដើម្បីកសាងវេទិកាសម្រាប់ការរៀនសូត្រ និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រទេសចិន និងបណ្ដ ប្រទេសអាស៊ាន។ តាមរយៈវេទិកានេះ យើងអាចបង្ហាញពី សមិទ្ធិផល និងបទពិសោធន៍ផ្នែកអប់រំរៀងៗខ្លួន ចែករំលែកការអនុវត្តល្អៗ និងគំនិតច្នៃប្រឌិត ទន្ទឹមនឹងនោះ យើងក៏អាចពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសាកលវិទ្យាល័យ និងលើកកម្ពស់សកម្មភាពផ្លាស់ប្តូរការអប់រំ ជម្រុញការផ្លាស់ប្ដូរបទ ពិសោធន៏រវាងសិស្សានុសិស្ស និងការជួបពិភាក្សាដោយផ្ទាល់ជាមួយគ្រូបង្រៀនជាដើម។ ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ 2023 បានអញ្ជើញសាកលវិទ្យាល័យ សាលារៀនអន្តរជាតិ និងស្ថាប័ន អប់រំជាង 40 មកពីប្រទេសចិន និងអាស៊ាន។ នេះជាលើកទីមួយហើយនៅក្នុងប្រទេសកម្ពុជា ដែលសាកលវិទ្យាល័យចិនជាច្រើនបានរៀបចំការតាំងពិព័រណ៌នៅក្នុងរាជធានីភ្នំពេញ ហើយវាក៏ជាការតាំងពិព័រណ៌ការ សិក្សាធំជាងគេនៅក្រៅប្រទេសដែលរៀបចំដោយចិនផងដែរ។

ក្នុងឱកាសនោះដែរ លោក លី ជីនជុន ប្រធាននាយកដ្ឋានផ្លាស់ប្ដូរ និងសហប្រតិបត្តិការនៃមន្ទីរអប់រំខេត្តក្វាងតុង បានថ្លែងថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងចំពោះនិស្សិតដែលមកសិក្សានៅប្រទេសចិន។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជើងពឹង បានឆ្លើយតបសារទៅកាន់ និស្សិតអន្តរជាតិនៅក្នុងប្រទេសចិនចំនួនបួនដង ដោយបាននិយាយថា ប្រទេសចិនស្វាគមន៍យុវជនឆ្នើម ទូទាំងពិភពលោកមកធ្វើការសិក្សានៅប្រទេសចិន នេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកនិស្សិតអន្តរជាតិ របស់ថ្នាក់ដឹកនាំចិនផងដែរ។

ពិព័រណ៍អប់រំនេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង បណ្តាប្រទេសអាស៊ានក្នុងវិស័យអប់រំ។ លោក លី ជីនជុន សង្ឃឹមថា តាមរយៈការតាំងពិព័រណ៍លើកនេះ និស្សិតវ័យក្មេង កាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសកម្ពុជា អាចយល់ដឹងកាន់តែច្បាស់អំពីការអប់រំ សង្គម និងទិដ្ឋភាពផ្សេងទៀតរបស់ប្រទេសចិន និងផ្តល់ជម្រើសសមរម្យសម្រាប់មិត្តវ័យក្មេងដែលមាន គម្រោងទៅសិក្សានៅបរទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×