បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ៖ ព្យុះទី២៥ ឈ្មោះគឺរ៉ូជី (KIROGI) បានថយឥទ្ធិពលទៅជាវិសម្ពាធ និងកំពុងស្ថិតនៅក្បែរឆ្នេរប្រទេសវៀតណាមខាងត្បូង។ វិសម្ពាធនេះ និងបន្តដំណើរមកដល់តំបន់ដីសណ្តរទន្លេមេគង្គ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្បុជា មានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ចាប់ពីថ្ងៃទី 19-20 ក្នុងនោះ ៖
-រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានភ្លៀវធ្លាក់ពីបង្គួរទៅច្រើន។
-លើផ្ទៃសមុទ្រ មេឃមានសភាពអាប់អួរ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។
សូមប្រុងប្រយ័ត្ន ៖ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕